ខេត្តស្វាយរៀង: បុរសជាអ្នកបើកឡំប្រឺតាម្នាក់បានស្លាប់នឹងកន្លែងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួអោយរន្ធត់រវាងរថយន្តសាំយ៉ុងបុកជាមួយឡំប្រឺតាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងទាបភ្លឺ។
ករណីនេះកើតឡើងនៅវេលម៉ោង៤និង៤០នាទី ទាបភ្លឺ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នៅលើផ្លូវជាតិ លេខ(១)ចន្លោះគីឡូម៉ែត្រ១៤៨-១៤៩ស្ថិត ក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុង បាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានអោយដឹងថា អ្នកស្លាប់មានឈ្មោះ អាត លាងអូន អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា មានទីលំនៅភូមិមេស ឃុំព្រៃកុយ ស្រុក កងមាស ខេត្តកំពង់ចាម បើកម៉ូតូ ពាក់ស្លាកលេខ ភ្នំពេញ1KM-8972 ខូចខាតទាំងស្រុង។
ចំណែកអ្នកបើករថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយក្រោយពេលកើតហេតុបានរត់គេចខ្លួន បន្សល់ តែរថយន្ត ម៉ាកសាំយ៉ុង ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង2A-2737 ខូចខាតផ្នែកខាងមុខ។
តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើកមានម៉ូតូផាស់អាប់មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ1KM-8972 ដោយធ្វើដំណើរពីកើតមកលិច មិនប្រកាន់ស្តាំ
ក៏បុកជាមួយតែរថយន្ត ម៉ាកសាំយ៉ុង ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង2A-2737 បញ្រ្ចាស់ទិសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកអ្នកស្លាប់សមត្ថកិច្ចបានប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី
រីឯវត្ថុតាងទាំង០២គ្រឿងសមត្ថកិច្ច បានវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងបាវិតដើម្បីចាត់ការបន្តតាមច្បាប់៕