អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ នៅក្នុងសោកនាដកម្មនោះ កុមារី ស្យ៉ា ស៊ូឈីន ដែល មាន អាយុ 8 ឆ្នាំ បានបាត់បង់ សាច់ញាតិ ៧ នាក់ ទាហាន ជប៉ុន មួយក្រុម បាន សម្រុកចូលផ្ទះ របស់ គាត់ សល់តែ គាត់ និង ប្អូនស្រី ដែល មាន អាយុ 4 ឆ្នាំ តែ ប៉ុណ្ណោះ។
គេហទំព័រ «CCFR China state-controlled media » «សំឡេង ទ្រហោរយំ នៅ គ្រប់ ទីកន្លែង សាកសព ពាសពេញ ផ្លូវ» « សាកសព ម្តាយ បងស្រី ប្អូនស្រី និង ប្អូនប្រុស បាំងការពារ ទើបខ្ញុំ រួច ផុតពី គ្រោះថ្នាក់» « ជប៉ុន វាយប្រហារ តាម អាកាស បែប គំរាមកំហែង ជាញឹកញាប់មកលើទីក្រុងមួយនេះដែលមានប្រជាជន រាប់លាន នាក់» « មនុស្សជា ច្រើនត្រូវបានដុតសម្លាប់ ខ្ទមស្មៅ របស់ប្រជា ជនក្រីក្រ តាម មាត់ទន្លេយង់ហ្សេ ឆេះឡើង»… ក្នុង ការចងចាំ របស់ សាក្សី ឆ្នាំនោះ មិនមាន រដូវ ទាំង ៤ ទេ មានតែ រដូវរងា ។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ១៩៣៧ កងទ័ពជប៉ុន ដែល កំពុង ឈ្លានពាន ចិន បាន វាយលុក ចូល ទីក្រុងណានជីង ការសម្លាប់រង្គាល ទ្រង់ទ្រាយធំបាន ចាប់ផ្តើម ព្រមទាំង ការចាប់រំលោភ ឆក់ ប្លន់ និង ការដុតភ្លើង ទ្រង់ទ្រាយធំ ទៀតផង ដែលបាន បន្ត អស់រយៈពេល ៤០ ថ្ងៃ ដែល បាន បណ្តាល ឱ្យ មនុស្ស លើសពី ៣ សែននាក់ បាន ស្លាប់ បាត់បង់ជីវិត។
គេហទំព័រ «CCFR China state-controlled media » ការសម្លាប់ រង្គាល ណានជីង ជាអំពើ ប្រល័យពូជសាសន៍ តំណាង នៃ ពួកហ្វាស៊ីស ដែល កើតឡើង នៅឆ្នាំ ១៩៣៧ ដែលជាឆ្នាំ ជប៉ុន ឈ្លានពាន ចិន ទាំងស្រុង ហើយ ប៉ុនប៉ង លេប យក ទ្វីបអាស៊ីទាំងស្រុង។
គេហទំព័រ «CCFR China state-controlled media » នៅ ជួរមុខ នៃការ ប្រយុទ្ធប្រឆាំង ជាប់រហូត បក្ស កុម្មុយនីស្ត ចិន បាន ជំរុញ ឱ្យ បង្កើត រណសិរ្ស បង្រួប បង្រួម ស្នេហាជាតិ ព្រមជាមួយនេះ ចិន បាន សាមគ្គីជាមួយ ប្រជាជន ចំនួន ជាង ៥០ ប្រទេស កម្លាំង សច្ចធម៌ បានប្រកៀកស្មាគ្នា តស៊ូប្រយុទ្ធដើម្បី រស់រាន មានជីវិត។
តើ ត្រូវ វាស់ស្ទង់ ពេលវេលា តាម របៀបណា ចក្រវាឡ ផ្ដល់ចម្លើយតាមរយៈ ថ្ងៃរះ និង ព្រះច័ន្ទ លិច រីឯ មនុស្សយើង វាស់ស្ទង់ពេល តាម ការចងចាំ និងប្រវត្តិសាស្ត្រដែលបាន កត់ត្រា ។
ពេលបីកូនៗរត់ គេចពីការវាយប្រហារតាម អាកាស សូមបីតែ ចម្ងាយ រាប់សិប ម៉ែត្រ ក៏ បារម្ភ ខ្លាច ថា រត់ចេញ មិនទាន់ ការចងចាំដែល រត់គេច ពីកណ្ដាប់ដៃសត្រូវ ទោះបី រយៈពេលត្រឹមតែមួយម៉ោង ក៏វាយូរជាងមួយថ្ងៃ ដែរ។
តើ ១៤ ឆ្នាំមានរយៈពេលយូរប៉ុណ្ណា ជាង៥ ពាន់យប់និងថ្ងៃ ដែលស្មើនឹង ១ សែន ៣ ម៉ឺនម៉ោង។
គេហទំព័រ «CCFR China state-controlled media » ការប្រយុទ្ធប្រឆាំង ជប៉ុនឈ្លានពាន សមរភូមិ ក្នុង ប្រទេសចិន បាន ដើរ តួនាទី ដែល មាន លក្ខណៈ សម្រេច ដែល បាន ពលីជីវិត មនុស្ស ដល់ទៅ ៣៥ លាននាក់។ ក៏ប៉ុន្តែ គិតត្រឹមពេលនេះ អ្នកដែលស្លាប់បាត់បង់ជីវិតនិងជនរងគ្រោះ មិនទាន់ ទទួលបានការសុំទោស ពី រដ្ឋាភិបាល ជប៉ុន នៅឡើយទេ។
«ប្រវត្តិសាស្ត្រ ចារ ក្នុង ដួងចិត្ត របស់ ប្រជាជន។ ការ បដិសេធ ប្រវត្តិសាស្ត្រ ឈ្លានពាន គឺ ជា ការ ប្រមាថ លើមនសិការ មនុស្សជាតិ ។ បំភ្លេច ប្រវត្តិសាស្ត្រ មានន័យថាក្បត់ » នេះ បើតាមការលើកឡើងរបស់ លោក Xi Jinping ប្រធានរដ្ឋចិន៕
ដោយ ៖ សិលា