ភ្នំពេញ៖ ក្នុងសាលប្រជុំនាព្រឹកថ្ងៃអង្គារ ទី០១ ខែកក្កដា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានរៀបចំពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពី លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ លោកប្រធានមន្ទីរផែនការរាជធានីភ្នំពេញ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ ក្រុមការងារការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ លោក-លោកស្រីចៅសង្កាត់ ស្មៀន គណ:កម្មការលទ្ធកម្មទាំង០៧សង្កាត់ និងប្រជាពលរដ្ឋ ជាម្ចាស់ក្រុមហ៊ុនដេញថ្លៃ ជាច្រើនកុះករ ។
នាឱកាសនោះ លោកអភិបាលខណ្ឌ បានលើកឡើងថា ឆ្នាំនេះជាឆ្នាំទី៣ របស់ក្រុមប្រឹក្សា សង្កាត់អាណត្តិទី៥ ដែលបានលើកផែនការអភិវឌ្ឍប្រចាំឆ្នាំរបស់ខ្លួន តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយក្រុមប្រឹក្សាសង្កាត់នីមួយៗ មានគណនេយ្យភាពជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សារាជធានីភ្នំពេញ មានការណែនាំពីទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិ ថ្នាក់រាជធានីភ្នំពេញ មន្ទីរផែនការ ទីចាត់ការផែនការ និងវិនិយោគរាជធានី ព្រមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។លោកអភិបាលខណ្ឌបានបន្តថា ក្នុងឆ្នាំកន្លងទៅនេះ ខណ្ឌបានដំណើរការដេញថ្លៃគម្រោងរបស់សង្កាត់ទាំង៧ ដោយបានខិតខំកែលំអសោភ័ណភាព កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាការជួសជុល ផ្លូវបេតុង គ្មានសរសៃដែក ជីកដាក់លូរំដោះទឹក ជួសជុលផ្លូវអ៊ុតកៅស៊ូ ជាដើម។ ជាមួយគ្នានេះ សូមម្ចាស់ក្រុមហ៊ុន ឬតំណាងក្រុមហ៊ុន ទាំងអស់ដែលបានមកចូលរួមដេញថ្លៃ នាថ្ងៃនេះ ត្រូវពិចារណា ឱ្យបានហ្មត់ចត់ពីតម្លៃ និងស្ថានភាពទីតាំងគម្រោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងគោលការណ៍សំខាន់ៗ អំពីការដេញថ្លៃ ។ ជាមួយគ្នានេះដែរ គណៈកម្មការលទ្ធកម្មសង្កាត់នីមួយៗ ត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់ចំពោះក្រុមហ៊ុនដែលដេញថ្លៃឈ្នះ ត្រូវមានលទ្ធភាព សមត្ថភាព ដោយធានាតាមលក្ខណៈបច្ចេកទេស ធានាគុណភាព ពេលវេលា ត្រូវធ្វើការតាមដានគម្រោងជាប្រចាំ និងត្រួតពិនិត្យវាយតម្លៃតាមដំណាក់កាលនីមួយៗ សហការជាមួយប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេស ត្រូវរៀបចំកិច្ចសន្យាគម្រោងយ៉ាងយូរ៧ថ្ងៃ បន្ទាប់ពីការដេញថ្លៃបាន ។
ក្នុងពិធីបិទគម្រោងពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៤ លោក ជិន ប៊ុនធឿន ក្នុងនាម ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សូមអបអរសាទរនូវមោទនៈភាពចំពោះការទទួលបានលទ្ធផលល្អប្រសើរ ក្នុងការរៀបចំពិធីដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់នៅថ្នាក់ខណ្ឌ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ នេះ និងផ្តល់នូវអនុសាសន៍ដល់បណ្តាក្រុមហ៊ុន /អ្នកទទួលការគម្រោងអភិវឌ្ឍន៍សង្កាត់ ដែលដេញថ្លៃគម្រោងបានឈ្នះក្នុងថ្ងៃនេះ ដូចខាងក្រោម៖
១.សូមរួសរាន់ចុះកិច្ចសន្យាអនុវត្តគម្រោងជាមួយសង្កាត់
និងបន្ទាប់ពីបានចុះកិច្ចសន្យារួចត្រូវ
អនុវត្តតាមផែនការសកម្មភាពការងារអោយបានច្បាស់លាស់ ។
២.គម្រោងនីមួយៗត្រូវមានមេការប្រចាំការ មានសៀវភៅតាមដានការដ្ឋាន ជាពិសេសក្នុងការ អនុវត្តគំរោងត្រូវធានាបានគុណភាព បទដ្ឋានបច្ចេកទេស និងសោភ័ណភាព ។
៣. អនុវត្តគំរោងឱ្យទាន់ពេលវេលាកំណត់ និងរក្សាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងការដ្ឋាន។ គម្រោងនីមួយៗ ត្រូវសំអាតការដ្ឋានឱ្យបានល្អជាប្រចាំ
អនុវត្តគម្រោងបានទាន់ពេលវេលា
ព្រមទាំងធានាបានសណ្ដាប់ធ្នាប់ល្អ និងងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
៤.ចំពោះសាលាខណ្ឌ សាលាសង្កាត់ និងគណៈកម្មការគ្រប់គ្រងគំរោងសង្កាត់ ត្រូវជូនដំណឹង ដល់បណ្តាអង្គភាពពាក់ព័ន្ធ ពីផលប៉ះពាល់ផ្សេងៗក្នុងការអនុវត្តគំរោងដើម្បីចូលរួមសហការ និងត្រូវ
តាមដានត្រួតពិនិត្យការអនុវត្តគំរោងរបស់អ្នកទទួលការជាប្រចាំ ដើម្បីអោយគម្រោងសង្កាត់សម្រេចបាន លទ្ធផលល្អប្រសើរ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងនីតិវិធីណែនាំបានកំណត់។
សូមបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២៥
គម្រោងប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៥ ដែលបានដាក់ឱ្យដេញថ្លៃនាពេលនេះមានចំនួន ១៩ គម្រោង ៤១ ខ្សែ និងដាក់ភ្លើងសូឡា ២៩០កំប្លេ ក្នុងនោះរួមមាន ៖
១ – ស្តារលូ ចំនួន ០៦ខ្សែ សរុបប្រវែង១,៦៤៩ម និងជួសជុលអណ្តូងលូចំនួន ០៨ កន្លង ក្នុងនោះមាន ៖
– ស្តារលូ ៤ខ្សែ មុខកាត់ ០.៦០ម ប្រវែងសរុប ១,០៣៩ម និងជួសជុលអណ្តូងលូ ៥ កន្លែង
– ស្តារលូ ២ខ្សែ មុខកាត់ ០.៨០ម ប្រវែងសរុប ៦១០ម និងជួសជុលអណ្តូងលូ ៣ កន្លែង
២ – ដាក់ប្រព័ន្ធលូមូល(ថ្មី) ចំនួន ១១ខ្សែ សរុបប្រវែង១,០០១ម ក្នុងនោះមាន ៖
– ប្រព័ន្ធលូ ៧ខ្សែ មុខកាត់ ០.៥០ម ប្រវែងសរុប ៤៨៧ម
– ប្រព័ន្ធលូ ៣ខ្សែ មុខកាត់ ០.៦០ម ប្រវែងសរុប ៣៩៤ម
– ប្រព័ន្ធលូ ១ខ្សែ មុខកាត់ ០.៨០ម ប្រវែងសរុប ១២០ម
៣ – ជួសជុលផ្លូវបេតុងអាមចំនួន ១១ខ្សែ សរុបប្រវែង១,៤២២ម ក្នុងនោះមាន ៖
-ជួសជុលផ្លូវ ២ខ្សែ សរុបប្រវែង១៣៦ម x ៤.៧៦ម កម្រាស់ ០.១៥ម
-ជួសជុលផ្លូវ ២ខ្សែ សរុបប្រវែង ៤៤៥ម x ៥.១១ម កម្រាស់ ០.១៥ម ជួសជុលផ្លូវ ៣ខ្សែ សរុបប្រវង ២៩៣ម x ៥.៥៥ម កម្រាស់ ០.១៥ម
– ជួសជុលផ្លូវ ៣ខ្សែ សរុបប្រវែង ៣៧៣ម x ៥.៩២ម កម្រាស់ ០.១៥ម
– ជួសជុលផ្លូវ ១ខ្សែ សរុបប្រវែង១៧៥ម x ៨ម កម្រា
ស់ ០,២០ម
៤ – ជួសជុលផ្លូវបេតុងគ្មានសរសៃដែកចំនួន ១៣ខ្សែ សរុបប្រវង១,២៣៥ម ក្នុងនោះមាន ៖
– ជួសជុលផ្លូវ ២ខ្សែ សរុបប្រវែង ១១៥ម x ២.៣៤ម កម្រាស់ ០.១២ម
– ជួសជុលផ្លូវ ៥ខ្សែ សរុបប្រវែង ៣៦៥ម x ២.៣៧ម កម្រាស់ ០.១២ម
– ជួសជុលផ្លូវ ១ខ្សែ សរុបប្រវែង ២៤៥ម x ២.៨៥ម កម្រាស់ ០.១២ម
– ជួសជុលផ្លូវ ២ខ្សែ សរុបប្រវែង១៩១ម x ៣.២៦ម កម្រាស់ ០.១២ម
– ជួសជុលផ្លូវ ៣ខ្សែ សរុបប្រវែង ៣១៩ម x ៣.៦៨ម កម្រាស់ ០,១៥ម
៥ – ដាក់ភ្លើងសូឡាបំភ្លឺផ្លូវចំនួន ២៩០កំប្លេ៕
ដោយ៖ អរុណរះ