នគរបាលស្រុកសាមគ្គីមុនីជ័យ​ប្រតិបត្តិការស្រាវជ្រាវមុខសញ្ញាលួចម៉ូតូឃាត់ខ្លួនមុខសញ្ញាសង្ស័យ៣នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្តកំពង់ស្ពឺ​លោកវរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ​ បានដឹកនាំកំលាំងជំនាញដោយផ្ទាល់​ ប្រមាញ់តាមចាប់ខ្លួនមុខសញ្ញាលួចម៉ូតូទាំងកណ្តាលយប់​ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ​ និងឈានទៅឃាត់ខ្លួនមុខសញ្ញាសង្ស័យដែលបានធ្វេីសកម្មភាពលួចម៉ូតូបាន៣នាក់​ រួមមាន÷

​ ១.ឈ្មោះ​ រ៉ា​ ថៃស៉ីង​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ រស់នៅភូមិក្រាំងអារីយ៍​ ឃុំភ្នំតូច​ ស្រុកសាមគ្គីមុនីជ័យ​,២.ឈ្មោះ​ យ៉ុន​ សុខរី​  ភេទប្រុស​ អាយុ២៧ឆ្នាំ​ រស់នៅភូមិឬស្សីក្រាំង​ឃុំឡូកផាក់ស្រុកមោងឬស្សី​ ខេត្តបាត់ដំបង និង ៣.ឈ្មោះ​ អ៊ូច​ រាំបូ​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ រស់នៅភូមិត្រពាំងទូក​ ឃុំភ្នំតូច​ ស្រុកសាមគ្គីមុនីជ័យ។ 

នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ច ដកហូតសម្ភារះវត្ថុតាងរួមមាន÷ ម៉ូតូចំនួន០២គ្រឿង ម៉ាកC125ពណ៌ខ្មៅ អត់កាបាំង គ្មានស្លាកលេខ១គ្រឿង និង១គ្រឿងទៀត ម៉ាកC125 សេរីឆ្នាំ២០១៥ ពណ៌សពាក់ស្លាកលេខ កណ្ដាល 1G-9160_១គ្រឿង,កាបាំងម៉ូតូ១គូរ,ស្លាកលេខម៉ូតូ១សន្លឹក,ទូរស័ព្ទ ម៉ាកOPPO ពណ៌ខៀវ ០១គ្រឿង។

​ក្នុងកិច្ចប្រតិបត្តិការខាងលេី​ មានការចូលរួមសហការពីកំលាំង​អធិការដ្ឋាននគរបាលស្រុកសំរោងទង,កំលាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ និងកំលាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល​ រាជធានីភ្នំពេញ​ ទេីបធ្វេីឱ្យដំណេីរការប្រតិបត្តិការដំណេីរការបានល្អប្រសេីរ។ 

​បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ​ទាំង៣នាក់ រួមទាំងវត្ថុតាង​ កំពុងកសាងសុំណុំរឿង​ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​ ដេីម្បីចាត់ការតាមនិតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print