ខេត្តព្រះសីហនុ ៖ យោងតាមផេក facebook ផ្លូវការរបស់ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុនៅរសៀលថ្ងៃទី០១ខែកក្កដាឆ្នាំ ២០២៥ បានឲ្យដឹងថា
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៤និង ៣០នាទី នៅចំណុចមុខសាលារៀនចំការកៅស៊ូ ស្ថិតក្នុងក្រុមទី១៤ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកូនកាំបិតចាក់) មួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ CHEN PANYU ភេទប្រុស ជនជាតិចិន កើតឆ្នាំ១៩៩២ មុខរបរ ប្តូរប្រាក់ ស្នាក់នៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បានធ្វើសកម្មភាពយកកូនកាំបិតចាក់ទៅលើជនរង គ្រោះឈ្មោះ សួន សុភិន បណ្ដាលឱ្យរបួសចំកំភួនដៃស្តាំ ហូរឈាមដេរអស់២១ថ្នេរ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ CHEN PANYU យកមក កាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ដ តាមនីតិវិធី ។
ជនសង្ស័យមានឈ្មោះ CHEN PANYU ភេទប្រុស កើតឆ្នាំ១៩៩២ ជនជាតិចិន មុខរបរ ប្តូរប្រាក់ បច្ចុប្បន្ន ស្នាក់នៅ ក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះមានឈ្មោះ សួន សុភិន ភេទប្រុស កើតឆ្នាំ១៩៨០ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី បច្ចុប្បន្នស្នាក់នៅ ក្រុមទី១៤ ភូមិ១ ក្រុង-ខេត្តព្រះសីហនុ រងបួសចំកំភួនដៃស្តាំ រយះហូរឈាមដេរអស់២១ថ្នេរ ។
វត្ថុតាងចាប់យកបានជាក់ស្តែងមានទូរស័ព្ទ០១គ្រឿងម៉ាក IPHONE 11 ពណ៌ខ្មៅ ។
ចំពោះជនសង្ស័យចំនួន ០១នាក់ភេទប្រុស ជនជាតិចិន ព្រមទាំងវត្ថុតាងខាងលើ ការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាល កសាងសំនុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕