នគរបាលស្រុកស្វាយជ្រំ ចុះចល័តល្បាត ក្នុងភូមិសាស្រ្ត ឃាត់ខ្លួនក្មេងទំនើង៤នាក់ ធ្លាប់ធ្វើសកម្មភាពបង្កការអុកឡុក បង្ហោះម៉ូតូ យកមកធ្វើកិច្ចសន្យាអប់រំ និងដកហូត ម៉ូតូ២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ រយ:ពេល៣ខែ

ចែករំលែក៖

ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ ចុះចល័តល្បាត ក្នុងភូមិសាស្រ្ត ឃាត់ខ្លួនក្មេងទំនើង៤នាក់ ធ្លាប់ធ្វើសកម្មភាពបង្កការអុកឡុក បង្ហោះម៉ូតូ យកមកធ្វើកិច្ចសន្យាអប់រំ និងដកហូត ម៉ូតូ២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ រយ:ពេល ៣ខែ។

យោងតាម នគរបាលស្រុកស្វាយជ្រំបានអោយដឹងថាកាល ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងល្បាតចល័ត នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដឹកនាំដោយលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុក បានចុះចល័តល្បាត ក្នុងភូមិសាស្ត្រ រហូតដល់ឃុំស្វាយធំ ក៏បានឃើញក្មេងទំនើង១នាក់ជិះម៉ូតូបំពង់សំលេងសុីមាំងលឺនៅចំណុចភូមិស្វាយចេក ឃុំស្វាយធំ ភ្លាមនោះ ក៏បានបញ្ជារទៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ ធ្វើការបង្ក្រាប និងឃាត់ខ្លួនចំនួន ០៤នាក់ ប្រុស ដែលបានធ្លាប់ធ្វើសកម្មភាពបង្កការអុកឡុក បង្ហោះម៉ូតូ នៅក្នុងមូលដ្ឋានឃុំស្វាយធំ យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ។

សមត្ថកិច្ច បន្តថា ក្រោយបានពីបានស្តាប់ចម្លើយសារភាពរបស់ក្មេងទំនើងទាំង៤នាក់រួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និង បានសុំ យោបល់លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងបានអនុញ្ញាតិអោយសមត្ថកិច្ចធ្វើការអប់រំនិងអោយឪពុកម្តាយធ្វើលិខិតធានាយកកូនៗទៅផ្ទះវិញដើម្បីអប់រំបន្តកុំអោយធ្វើអ្វីខុសនិងច្បាប់ទៀត។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៤នាក់ បានធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលយកទៅអប់រំបន្ត ចំណែកម៉ូតូទាំង ០២គ្រឿង ត្រូវបានដកហូត យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ រយ:ពេល ៣ខែផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print