ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ បានកត់ត្រា ព័ត៌មានក្លែងក្លាយ ចំនួនប្រមាណ ១ ៨០០ ករណី ខណៈត្រីមាសទី២ បានឃើញចំនួនព័ត៌មានក្លែង ក្លាយមានការកើនឡើងជាពិសេសលើប្រធានស្តីពីព្រំដែន ក្នុងស្ថានភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ បានកើតឡើងចាប់តាំងពីចុងខែឧសភា រហូតមក។
លោកអ្នកនាំពាក្យរូបនេះ ក៏បានលើកឡើងថា ចំនួនព័ត៌មានក្លែងក្លាយពាក់ព័ន្ធតែនឹងប្រធានបទព្រំដែនកម្ពុជា-ថៃនេះ ដែលគណៈកម្មការបានកត់ត្រាទុក មានចំនួនដល់ ជាង១៨០ករណី ក្នុងត្រីមាសទី២ ឆ្នាំ២០២៥នេះ៕ដោយ៖តារា
...