ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃពុធទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញពីទីកន្លែងនៃការស្នើសុំផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ។
-ប្រជាពលរដ្ឋ ដែលប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ(៦ខែ) សូមអញ្ជើញទៅបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ។
ឯកសារយោង សម្រាប់ស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង៖
១- សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និង
២- សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ។
៣- ប្រជាពលរដ្ឋខ្មែរដែលកំពុងបំពេញជាបព្វជិតក្នុងព្រះពុទ្ធសាសនា (ត្រូវភ្ជាប់ឯកសារបន្ថែម)៖ ឆាយា ឬសង្ឃដីកា ឬសុទ្ធិបត្រ។ ករណីលាចាកសិក្ខាបទ សាមីខ្លួនត្រូវស្នើសុំប្តូរទិន្នន័យនៅលើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ រួមមានរូបថត និងអាសយដ្ឋាន៕
ឯកសារយោង សម្រាប់ស្នើសុំបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ៖
១-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អស់សុពលភាព
២-ករណីផ្លាស់ប្តូរទីលំនៅ សូមភ្ជាប់មកជាមួយ (សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ) ៕ដោយ៖តារា