រថយន្ត​ម៉ាស្តារ​មួយ​គ្រឿង​បេីក​លឿន​បត់​ស្ដាំ​ជ្រុល​ឡេីង​លេី​ឃឿន​ពុះចែក​ទ្រូង​ផ្លូវ​ជ្រុល​បុក​បង្គោល​ភ្លើង​រង​ការ​ខូចខាត​

ចែករំលែក៖

ភ្នំពេញ​:​ រថយន្ត​ម៉ាក​ ម៉ាស្តារ​ស៊េរី​ទំនើប​មួយ​គ្រឿង​ អ្នក​បេីក​បរ​បេីក​លឿន​បួង​ចង្កូត​បត់​ស្ដាំ​ជ្រុល​ឡេីង​លេី​ឃឿន​ពុះចែក​ទ្រូង​ផ្លូវ​ជ្រុល​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្តាល​ឲ្យ​រងការ​ខូចខាត​រថយន្ត​ខ្លួនឯង​យ៉ាង​ធ្ងន់ធ្ងរ​តែ​សំណាង​ល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​បេីក​បរ​នឹង​អ្នក​រួម​ដំណើរ​ ។

ហេតុការនេះកើតឡើងកាលពី​វេលាម៉ោង​៩នឹង​៥០នាទី​យប់​ថ្ងៃ​ទី​១​ខែ​កក្កដា​ ឆ្នាំ​២០២៥​នៅ​តាម​បណ្ដោយ​ផ្លូវ​ មហា​វិថី​ចោមចៅ​អតីត​ផ្លូវ​វេងស្រេង​ ដែល​ស្ថិត​នៅ​សង្កាត់​ចោមចៅ​ទី​១​ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ពត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​និយាយប្រាប់​ថា​នៅមុន​ពេល​កេីត​ហេតុ​គេឃើញ​រថយន្ត​ម៉ាក​ ម៉ាស្តារ​RX8 ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2CF-6329 បេីក​តាម​បណ្តោយ​ផ្លូវ​ បេតុង​ខាង​កេីត​ខាង​កេីត​ផ្សារ​ ខេម៉ល​ហេីយ​បត់​ស្ដាំ​ចូល​ផ្លូវ​វេងស្រេង​ ដោយ​បេីក​លឿន​ជាន់​ហ្រ្វាំង​មិន​ជាប់​ក៏​ជ្រុល​ឡេីង​លេី​ឃឿន​ពុះចែក​ទ្រូង​ផ្លូវ​ហេីយ​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្តាល​ឲ្យ​រងការ​ខូចខាតរថយន្តខ្លួន​ឯង​​យ៉ាង​ធ្ងន់ធ្ងរ​ ចំណែក​បង្គោល​ភ្លើង​វិញ​រង​ការ​ខូចខាត​ទ្រេត​ ខូចខាត​តិច​តួច​ តែ​សំណាង​ល្អ​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អ្នក​បេីក​បរ​នឹង​អ្នក​រួម​ដំណើរ​ឡេីង​។ ចំណែកអ្នក​បេីក​បរ​រថយន្ដ​នឹង​អ្នក​រួម​ដំណើរ​បាន​ចុះ​ពី​រថយន្ត​ហេីយ​គេច​ខ្លួន​បាត់​ ។

...

ក្រោយ​ពេល​កេីត​ហេតុ​ដោយ​មាន​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៃ​ការរិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​ស្ទូច​រថយន្ត​បង្ក​ខាង​លើ​យក​ទៅ​រក្សា​ទុក​ ដេីម្បីរង់ចាំ​ការ​ដោះ​ស្រាយ​ថ្ងៃ​ក្រោយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print