ភ្នំពេញ ៖ បន្ទាប់ពីលោក ទ្រីស៊ីថេង បានបង្ហោះរូប «ឡាក់គី » ដេញតាម ស្រឡាញ់មិនចង់ឱ្យគាត់ឃ្លាតចេញពីខ្លួន គាត់បានសរសេរយ៉ាងខ្លីថា ៖ «បើអាចយកទៅជាមួយបាន ខ្ញុំយកទៅហើយ ខ្ញុំពិតជារំជួលចិត្តណាស់» ! ពាក្យប៉ុន្មានមាត់នេះធ្វើឱ្យអ្នកខ្លះមើលហើយក៏ស្រក់ទឹកភ្នែក ប្រៀបដូចជា(កូនមិនឱ្យឪពុកទៅណាចោលកូនទេ … អាណិតកូនផង) ។
សូមបញ្ជាក់ថា ៖ ៖ ដំរីឡាក់គី មិនចង់បែកពីលោក ទ្រី ស៊ីថេង ឡើយ ។ លោកទ្រីស៊ីថេង បានស្រែកថា ៖ បើអាចយកទៅជាមួយបាន ខ្ញុំយកទៅហើយ ខ្ញុំពិតជារំជួលចិត្តណាស់ !
មើលចុះ ! រត់ស្រែកកាក់ម៉ូតូតាមផ្លូវ ដំរីដ៏ឆ្លាត«ឡាក់គី » ! មិនចង់ឱ្យលោក ទ្រី ស៊ីថេង ទៅណាឆ្ងាយពីខ្លួនឡើយ។ នេះបើតាមឃ្លីបវីដេអូមួយដែលបង្ហោះដោយ លោក ស៊ីថេង ផ្ទាល់។
លោក ស៊ីថេង ជាមន្រ្តីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance-WA) ដោយ ឡាក់គី ចាត់ទុកលោកដូចជាម្តាយទីពីរ ចាប់តាំងពីបានទៅរស់នៅភ្នំតាម៉ៅ ហើយមើលថែគេតាំងពីអាយុ៦ខែមកម្ល៉េះ។
លោកបានសរសេរថា៖ “បើអាចយកទៅជាមួយបាន ខ្ញុំយកទៅហើយ។ ខ្ញុំពិតជារំជួលចិត្តណាស់” ។
ពាក់ព័ន្ធនឹងករណី លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម នឹងទទួលជួបលោក ទ្រី ស៊ីថេង ដែលជាហ្មដំរី ឡាក់គី នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។
តាមពិតលោករដ្ឋមន្រ្តី គ្រោងជួបលោក ទ្រី ស៊ីថេង នៅថ្ងៃនេះ តែហ្មដំរី ជាប់រវល់នៅខេត្តកំពង់ស្ពឺ ទើបលើកពេលទៅថ្ងៃស្អែក។
ប្រជាពលរដ្ឋមិនអាចដឹងរឿងផ្ទៃក្នុងរវាងលោក ទ្រី ស៊ីថេង ជាមួយអង្គការ Wildlife Alliance យ៉ាងណានោះទេ រហូតលោកបានលាឈប់ពីការងារ។
មជ្ឈដ្ឋានប្រជាពលរដ្ឋ សង្ឃឹមថា ! ជំនួបនៅថ្ងៃស្អែក នឹងមានដំណោះស្រាយសម្រាប់លោក ទ្រី ស៊ីថេង។
មជ្ឈដ្ឋានប្រជាពលរដ្ឋ បានលើកថា ៖ លោក ទ្រី ស៊ីថេង គួរទទួលបានក្របខ័ណ្ឌនៅអង្គភាពរដ្ឋបាលព្រៃឈើ ដែលអាចវិលត្រឡប់ទៅមើលថែ ឡាក់គី វិញ។
ប្រាកដណាស់ថា មានបងប្អូនណាខ្លះឲ្យលោក ស៊ីថេង បានវិលទៅជួប ឡាក់គី វិញ មិនចង់ឪអោយម្តាយទីពីរចាកចេញពីដើមទ្រូងដែលគ្នារស់នៅដ៏កក់ក្តៅជាមួយនោះឡើយ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»ថា ៖ ឯកឧត្តមរដ្ឋមន្ត្រីនឹងទទួលជួប
បងប្រុសហ្មដំរីរបស់ឡាក់គី ទ្រី ស៊ីថេង
នៅថ្ងៃស្អែក ដើម្បីជួយរកដំណោះស្រាយ…ត្រង់សំណួរសួរថា ៖ លោក ទ្រី ស៊ីថេង គឺជាមនុស្សដ៏ជិតស្និទ្ធបំផុតរបស់ ឡាក់គី និងជាអ្នកដែលបានមើលថែខ្លួន រយៈពេល២៦ឆ្នាំមកហើយ ពោលគឺចាប់ពីឆ្នាំ ១៩៩៩ ដល់២០២៥នេះ។ ដោយឡែកក្រសួងកសិកម្មបញ្ជាក់ថា ការលាឈប់របស់លោក ទ្រី ស៊ីថេង ពីការងារនៅភ្នំតាម៉ៅ ជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមិនជាប់ពាក់ព័ន្ធជាមួយរដ្ឋបាលព្រៃឈើ ឬ ក្រសួងឡើយ។ ចំណុចនេះខ្ញុំចង់ជម្រាបសួរឯកឧត្តមផងថា ៖ ចុះពេលដែល លោក ទ្រី ស៊ីថេង ចាកចេញតើមានអ្នកណាមានសមត្ថភាពមើលថែទាំ«ឡាក់គី »ដូចគាត់ទេ មានប៉ុន្មាននាក់ ឬមានឈ្មោះគាត់ទេ ? ហើយបច្ចុប្បន្ន «ឡាក់គី » នៅទីណា ! ។ លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ៖ ឯកឧត្តមរដ្ឋមន្ត្រី ជួបលោក ទ្រី ស៊ីថេង នៅថ្ងៃស្អែកនោះទើបយើងដឹងលម្អិតថាការងារនោះបែបណា !
សូមជម្រាបថា ៖ រដ្ឋបាលព្រៃឈើ ថារឿងលោក ទ្រី ស៊ីថេង លាឈប់ ជាបញ្ហាផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ។
រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ថា ៖ មិនជាប់ពាក់ព័ន្ធនឹងការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង អ្នកមើលថែដំរីឈ្មោះឡាក់គី នៅសួនសត្វភ្នំតាម៉ៅឡើយ។ ការបំភ្លឺនេះធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១ ខែកក្កដា បន្ទាប់ពីសាធារណជនមានមន្ទិលសង្ស័យ និងដាក់ការសន្និដ្ឋានផ្សេងៗគ្នា ជុំវិញមូលហេតុនៃការឈប់ពីការងារ របស់លោក ទ្រី ស៊ីថេង នៅទីដែលលោកបានមើលថែដំរីឡាក់គី ប្រមាណ២៦ឆ្នាំមកហើយនោះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល រដ្ឋបាលព្រៃឈើ បញ្ជាក់ថា ការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង អ្នកមើលថែដំរីឈ្មោះឡាក់គី នៅសួនសត្វភ្នំតាម៉ៅ គឺជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ។
រដ្ឋបាលព្រៃឈើ បានសរសេរ បែបនេះ៖ «ការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង ជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋបាលព្រៃឈើ ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ។»។
លោក ទ្រី ស៊ីថេង មិនមែនជាមន្ត្រីរដ្ឋបាលព្រៃឈើ ឬមន្ត្រីជាប់កិច្ចសន្យាបម្រើការងារក្នុងរដ្ឋបាលព្រៃឈើនោះឡើយ។ នេះបើតាមរដ្ឋបាលព្រៃឈើ ដែលបន្ថែមថា លោក ទ្រី ស៊ីថេង ជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដែលត្រូវបានអង្គការបញ្ជូនមកបំពេញការងារ ជាសមភាគី ជាមួយឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»។ លោក ទ្រី ស៊ីថេង បានលាឈប់ពីការងារចាប់ពីខែកក្កដា ឆ្នាំ២០២៥។
រឿងរ៉ាវនៃការលាឈប់របស់លោក ទ្រី ស៊ីថេង បានធ្វើឱ្យសាធារណជនសោកស្តាយ និងនឹកស្រណោះអាណិត ដំរីញី ឈ្មោះឡាក់គី ដែលបានដេញស្ទាក់ផ្លូវឃាត់ដំណើរលោក ទ្រី ស៊ីថេង ដែលជាអ្នកមើលថែខ្លួន កុំឱ្យចាកចេញ។ លោក ទ្រី ស៊ីថេង គឺជាមនុស្សដ៏ជិតស្និទ្ធបំផុតរបស់ ឡាក់គី និងជាអ្នកដែលបានមើលថែខ្លួន រយៈពេល២៦ឆ្នាំមកហើយ ពោលគឺចាប់ពីឆ្នាំ ១៩៩៩ ដល់២០២៥នេះ៕
ដោយ ៖ សិលា