ខេត្តកោះកុង៖ ស្ថានភាពច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុង នៅព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ ខាងភាគីថៃ និងកម្ពុជា នៅតែអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំរៀងៗខ្លួន គ្មានអ្វីប្រែប្រួលនោះទេ គឺបិទទាំងស្រុងមិនអនុញ្ញាតឲ្យមានលំហូរទំនិញចេញចូលនោះឡើយ។
អនុញ្ញាតតែពលរដ្ឋ និងពលករខ្មែរចាកចេញពីប្រទេសថៃ ទៅកាន់ស្រុកកំណើតរៀងៗខ្លួន ។ ចំណែកឯក្រុមការងាររដ្ឋបាលខេត្ត នៅចាំទទួលពលករ និងបញ្ជូនទៅតាមស្រុកកំណើតរៀងៗខ្លួន និងចាំទទួលឲ្យចូលបម្រើការងាររោងចក្រនៅក្នុងខេត្តកោះកុង តាមការស្នើសុំរបស់ពលករ។
ពលករខ្មែរ បានចាកចេញមកជាបន្តបន្ទាប់ តែមិនមមាញឹកដូចច្រកអន្តរជាតិដទៃនោះទេ។ចំពោះស្ថានភាពសន្តិសុខ នៅច្រកអន្តរជាតិចាំយាម និងស្ថានភាពនៅតាមបណ្ដោយព្រំដែនក្នុងក្របខណ្ឌខេត្តកោះកុង ពុំមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។នេះបើយោងតាមប្រភពពី អង្គភាព មន្ទីរព័ត៌មានខេត្តកោះកុង ៕
...
ដោយ ៖ សិលា