តារាវាយកូនបាល់DAYANA YASTREMSKA បានបង្ហាញថានាងជាកីឡាការិនីមួយដោយមានទេទេពកោសល្ថោយតារាម៉ូដែលដ៏ស្រស់ស្អាតម្ម្នាក់នេះបានយកឈ្នះជើងខ្លាំលំដាប់លេខ២ពិភពលោក Coco Gauff ក្នុងការប្រកួតជុំទីមួយកម្មវិធីដ៏ធំនៅពានរង្វាន់ Wimbledon។
កីឡាការិនីអ៊ុយក្រែនលេខ 42 ពិភពលោក Dayana Yastremska បានទទួលជ័យជម្នះ
លើម្ចាស់ជើងឯក French Open កីឡាការិនីGauffក្នុងលទ្ធផល7-6និង 6-1 មានន័យថាចំណាត់ថ្នាក់របស់នាងគឺប្រាកដថានឹងកើនឡើង – ដូចជាការតាមដាន Instagram របស់នាងដែលឥឡូវនេះមានចំនួនកើនដល់ 216,000នាក់ ។
កីឡាការិនីYastremska បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Nottingham ក៏ដូចជាការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រនៅ Eastbourne មុនឡើងទៅលេងកម្មវិធី Wimbledon ។
Yastremska ដែលមានគោលគោលដៅច្រើនក្រៅពីទីលានវាយកូនបាល់ ត្រូវតទល់នឹងឥទ្ធិពលនៃការបំផ្លិចបំផ្លាញពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នៅខែកុម្ភៈ ឆ្នាំ 2022 តារាវាយកូនបាល់រូបនេះត្រូវបានបង្ខំឱ្យរត់ចេញពីផ្ទះរបស់នាងជាមួយប្អូនស្រីរបស់នាង បន្ទាប់ពីមានការលុកលុយចូលអ៊ុយក្រែន។