អាមេរិកផ្អាកការបញ្ជូនមីស៊ីលទៅអ៊ុយក្រែន រួមទាំង Patriot1

ចែករំលែក៖

យោងតាមសារព័ត៌មាន Politico កាលពីថ្ងៃទី 1 ខែកក្កដា ក្រសួងការពារជាតិអាមេរិកបានផ្អាកការនាំចេញកាំជ្រួចប្រឆាំងយន្តហោះ និងសព្វាវុធច្បាស់លាស់ជាច្រើនទៀតទៅកាន់អ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក២នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កាលពីថ្ងៃអង្គារ ទី១ ខែកក្កដា។ មន្ត្រីទាំង២នាក់នេះបានប្រាប់ Reuters ថាការយឺតយ៉ាវក្នុងការបញ្ជូនអាវុធមួយចំនួនដែលបានសន្យាផ្ដល់ឱ្យអ៊ុយក្រែនដោយរដ្ឋបាលអតីតប្រធានាធិបតី លោក ចូ បៃដិន កើតមានឡើងកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ហើយមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាសដើម្បីជួយអ៊ុយក្រែនបាញ់ទម្លាក់ដ្រូន និងមីស៊ីលរបស់រុស្ស៉ី ក៏ស្ថិតក្នុងចំណោមអាវុធ ដែលត្រូវបានផ្អាកក្នុងការបញ្ជូនទៅឱ្យទីក្រុងកៀវផងដែរ។
រុស្ស៉ីដែលកំពុងគ្រប់គ្រង ១ភាគ៥នៃទឹកដីអ៊ុយក្រែន បាននិងកំពុងបន្តភាពរីកចម្រើនទៅមុខសន្សឹមៗ ក្នុងការវាយដណ្ដើមកាន់កាប់ទឹកដីអ៊ុយក្រែន នៅតំបន់ភាគខាងកើត ហើយកំពុងបង្កើនការវាយប្រហារតាមផ្លូវអាកាសលើអ៊ុយក្រែន។ ជំនួយអាវុធរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនធ្លាប់ត្រូវបានផ្អាករយៈពេលខ្លីកាលពី ខែកុម្ភៈ និងផ្អាករយៈពេលយូរជាលើកទី២ កាលពីខែមីនា។ រដ្ឋបាលលោក ដូណាល់ ត្រាំបានចាប់ផ្ដើមបញ្ជូនកញ្ចប់ជំនួយអាវុធចុងក្រោយអនុម័តដោយលោក បៃដិន ទៅឱ្យ ទីក្រុងកៀវ តែមិនទាន់មានគោលនយោបាយថ្មីណាមួយត្រូវបានប្រកាសនៅឡើយទេ។
ការសម្រេចចិត្តរបស់មន្ទីរបញ្ចកោណក្នុងការផ្អាកការផ្តល់ជំនួយកើតឡើងនៅពេលដែលយោធាអ៊ុយក្រែនកំពុងប្រយុទ្ធគ្នាបន្ទាប់ពីរលកនៃការវាយប្រហារដោយកាំជ្រួចនិងយន្តហោះគ្មានមនុស្សបើកពីប្រទេសរុស្ស៊ី។
សព្វាវុធដែលត្រូវបានផ្អាកបានដើរតួយ៉ាងសំខាន់នៅក្នុង “សំណាញ់ភ្លើង” របស់អ៊ុយក្រែនសម្រាប់ការពារដែនអាកាសអស់រយៈពេលជាង 2 ឆ្នាំមកហើយ ដូច្នេះការខ្វះខាតរបស់ពួកគេពិតជានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពប្រយុទ្ធរបស់កងទ័ពគៀវ៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print