ជ័យលាភីការប្រកួតបង្កើតវីដេអូអប់រំខ្លី ស្ដីពី ដំណើរការចុះឈ្មោះបោះឆ្នោតបានទៅលើក្រុម វ៉ែន បុរី

ចែករំលែក៖

ភ្នំពេញ៖ ការប្រកួតបង្កើតជាវីដេអូអប់រំខ្លី ស្ដីពីដំណើរការចុះឈ្មោះបោះឆ្នោត ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត គ.ជ.ប ហើយមានការចូលរួមប្រកួតប្រជែងយ៉ាងតិចចំនួន១០ក្រុម លទ្ធផលជ័យលាភី ត្រូវបានខាងគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតផ្តល់ជូនទៅខាងក្រុម វ៉ែន បុរី ទទួលបានលេខ«១»។ លទ្ធផលជ័យលាភីនេះត្រូវបានប្រកាសពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅសាលាប្រជុំគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត គ.ជ.ប បន្ទាប់ពីអង្គសិក្ខាសាលាស្តីពី ផលិតវីដេអូបានបញ្ចប់ជាមួយនឹងវាគ្មិន និងក្រុមសម្របសម្រួលធ្វើការណែនាំពីការផលិតវីដេអូ បច្ចេកទេសថត ការកែសម្រួលខ្លឹមសារ។

ជ័យលាភីត្រូវបានគណៈកម្មាធិការជាតិជ្រើសរើសចំនួន៣ក្រុម ក្នុងចំណោម១០ក្រុម ដោយចំណាត់ថ្នាក់លេខ១ បានមកក្រុម វ៉ែន បុរី ចំណាត់ថ្នាក់លេខ២ ក្រុមជុំ ចេស្តា និងលេខ៣ ក្រុមផាត់ ចាន់ណា។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានវាយតម្លៃទៅលើវីដេអូរបស់ក្រុម វ៉ែន បុរី ដែលផលិតមានលក្ខណៈជាការអប់រំបង្ហាញទិដ្ឋភាពជាក់ស្តែងនៅមូលដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅប្រចាំថ្ងៃពិតៗ។

លោក វ៉ែន បុរី តំណាងឲ្យក្រុមជ័យលាភីលេខ១ បានប្រាប់អ្នកកាសែតយ៉ាងដូច្នេះថា ជ័យជំនះនេះកើតឡើតដោយសារការខិតខំរបស់ក្រុមខ្ញុំដែលមានសមាជិក៥នាក់ ចូលរួមស្មើៗគ្មា ក្នុងការផ្តល់ជាបច្ចេកទេស និងខិតខំធ្វើការងារនេះដោយងើបពីព្រឹកព្រលឹម ទៅកាន់ខេត្តព្រៃវែង។ មិនតែប៉ុណ្ណោះពួកខ្ញុំទាំងអស់គ្នារីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋនៅទីនោះបានជួយសហការជាមួយក្រុមខ្ញុំសម្រាប់ការផលិតវីដេអីអប់រំខ្លីមួយនេះ។ វ៉ែន បុរី បន្តថា ជ័យលាភីនេះ មិនសំខាន់ទេសម្រាប់ពួកខ្ញុំនូវរង្វន់ ទូរស័ព្ទម៉ាក Sony មួយគ្រឿងនេះ អ្វីដែលក្រុមខ្ញុំជោគជ័យ គឺខាងគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតវាយតម្លៃនូវលទ្ធផលការងារដែលខ្ញុំទាំងអស់គ្នាបានខិតខំមានប្រសិទ្ធភាព។ ខ្ញុំនឹងក្រុមការងារ បើទោះជាម្នាក់មានភារកិច្ចជាប់រវល់នឹងការងាររៀងៗខ្លួនក៏ដោយ ប៉ុន្តែពួកយើងខ្ញុំបានសម្រេចចិត្តរួចហើយ នឹងខំផលិតឲ្យមានលក្ខណៈពិសេសលើសពីនេះ៕

IMG_2345222 (2) 222 (3) IMG_2342 IMG_2346 IMG_2346 IMG_2347 222 (1) 222 (4)

...

ដោយ៖ សុវណ្ណារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print