ភ្នំពេញៈ ខណៈពេលវេលាការចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់កាន់តែរំកិលជិតមកដល់ គេសង្កេតឃើញសមត្ថកិច្ចតាមមូលដ្ឋានបានយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ចាត់ចែងជួយសម្រួលរាល់ឯកសារពាក់ព័ន្ធរបស់ប្រជាពលរដ្ឋអោយមានគ្រប់លក្ខណះដើម្បីទៅចុះឈ្មោះបោះឆ្នោត ។
រាត្រីនេះលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខជាមួយនិងក្រុមការងារបានចុះចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋតាមខ្នងផ្ទះនិងចុះធ្វើសៀវភៅស្នាក់នៅ(ក២) នៅទីស្នាក់ការសាលាសង្កាត់ភ្នំពេញថ្មី។
លោកអធិការនគរបាល តែងធ្វើកិច្ចការនេះជាទម្លាប់និងបន្តការណែនាំដល់មន្ត្រីនគរបាលពាក់ព័ន្ធត្រូវទទួលខុសត្រូវជួយធ្វើកិច្ចការទាំងនេះ ដោយមិនគិតពីពេលវេលា៕
ដោយ តុង សីហា
...