លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នឹងចូលកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ នៅម៉ោង៩ព្រឹក នាថ្ងៃទី៤ ខែកក្កដា ស្អែកនេះ !

ចែករំលែក៖

ទីក្រុងបាងកក ៖ បើយោងតាម ប្រភព ពី Khaosod English បានឱ្យដឹងថា ៖ បន្ទាប់ពីពិធីស្បថចូលកាន់តំណែង នៅព្រឹកថ្ងៃនេះ ចំពោះព្រះភក្ត្រ មហាក្សត្រថៃ សមាជិកគណៈរដ្ឋមន្ត្រីថ្មីបានត្រឡប់ទៅវិមានរដ្ឋាភិបាលវិញ មុនពេលថ្ងៃត្រង់ ដើម្បីរៀបចំកិច្ចប្រជុំពិសេស ស្តីពីការប្រគល់ភារកិច្ច ។

ទន្ទឹមជាមួយគ្នានោះ បណ្តាអ្នកសារព័ត៌មាន បានសួរលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី (ព្យួរតំណែង) និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ថា តើលោកស្រីនឹងចូលកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ នៅថ្ងៃទី៤ ខែកក្កដា ដែរឬទេ ? លោកស្រីឆ្លើយថា ចាស ខ្ញុំនឹងទៅក្រសួងវប្បធម៌នៅម៉ោង៩ព្រឹក ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print