កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារ ស្តីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន

ចែករំលែក៖

ភ្នំពេញ​៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក UENO Atsushi ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៥​ បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹក ប្រាក់ចំនួន ៤៤២.០០០.០០០ យ៉េន (ប្រមាណ ២.៩៤៧.០០០ ដុល្លារអាមេរិក) សម្រាប់ អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។

ជំនួយឥតសំណងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ជប៉ុន ក្នុងការជំរុញការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ខណៈពេលដែលពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print