​ម៉ូតូ​បុក​ជាមួយរថយន្ត​នៅ​ផ្លូវ​បំបែក​ជាបួន​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​

ចែករំលែក៖

​ ភ្នំពេញ​៖ បុរស​២នាក់​រងរបួស​ធ្ងន់​និង​ស្រាល​ខណៈ​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅ​បុក​និង​រថយន្ត​តូយ៉ូតា​ព្រុស​នៅ​ផ្លូវ​បំបែក​ជាបួន​យ៉ាង​ពេញ​ទំហឹង​ កាលពីវេលាម៉ោង​៤និង​៣០នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៤ ខែ​កក្កដា ​ឆ្នាំ​២០២៥​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស​កែង​ផ្លូវ​៤៦៦​ សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។
​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បានបេីក​រថយន្តម៉ាក​តូយ៉ូតា​ពណ៌​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2BN3526​ បេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​តាម​ព្រះ​មុនីវង្ស​ទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ខណៈ​មក​ដល់​ចំណុច​ផ្លូវ​បំបែក​ជាបួន​ ស្រាប់​តែ​បុរស​២នាក់​បានជិះ​ម៉ូតូ​ម៉ាក​ ស៊ុយ​សុគី​និច​បានជិះ​បោះ​ពួយ​តាម​បណ្ដោយ​តាម​ ៤៦៦ទិស​ដៅ​ពី​កើត​ទៅ​លិច​ល្បឿន​លឿន​ព្រម​ទាំង​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ជ្រុល​ទៅ​បុក​និង​រថយន្ត​យ៉ាង​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​ម៉ូតូ​រងការ​ខូចខាត​ផ្នែក​ខាង​មុខ​ព្រម​ទាំង​ធ្វើ​ឲ្យ​បុរស​ជាអ្នក​បេីក​របួស​បោក​ក្បាល​ទៅ​កញ្ចាក់​រថយន្ត​របួស​ធ្ងន់​ចំនែក​អ្នក​អង្គុយ​ខាង​ក្រោយ​រងរបួស​ធ្ងន់​ ក៏ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ​ ។
​ ដោយ​ឡែក​រថយន្ត​រងការ​ខូចខាត​ផ្នែក​ខាង​មុខ​ចំហៀង​ខាង​ឆ្វេង​ និង​បែក​កញ្ចក់​មុខ​ តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែរ​ជិះ​ក្នុង​រថយន្ត​នោះ​ទេ​ ហើយ​អ្នក​បេីក​បរ​ក៏មិន​បានគេច​ទៅ​ណា​ដែរ​ ។
​ ក្រោយ​កេីត​ហេតុ​អត់​មាន​ដំណោះ​ស្រាយ​ មធ្យោបាយ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រង់ចាំ​ដំណោះស្រាយ​នៅ​ពេល​ក្រោយ​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print