ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នា៣នាក់បានលួចសត្វគោរបស់បងប្អូនប្រជាពលរដ្ឋបានមួយក្បាលដឹកតាមរ៉ឺម៉កបំណងយកទៅលក់ស្រាប់តែជួបប្រទះជាមួយកម្លាំងសមត្ថកិច្ចកំពុងល្បាតក៏ព្យាយាមបេីករត់រួចទុករ៉ឺម៉កចោលក៏រត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង១០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ២០២៥ ស្ថិតក្នុងដីឡូត៍មួយកន្លែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកេីតហេតុកម្លាំងប៉ុស្តិ៍នបាលសំរោងក្រោមបានចុះល្បាតក្នុងមូលដ្ឋានដេីម្បីទប់ស្កាត់បទល្មេីសផ្សេងៗ ខណៈកំពុងល្បាតតាមផ្លូវស្រាប់តែប្រទះឃេីញរ៉ឺម៉កមួយគ្រឿងក្របតង់កៅស៊ូជិតមានគ្នា៣នាក់ពេលនោះក៏ហៅឈប់ដេីម្បីត្រួតពិនិត្យភ្លាមនោះម៉ូតូសណ្តោងរ៉ឺម៉កមិនបានឈប់នោះទេក៏បន្ថែមល្បឿនព្យាយាមគេចខ្លួន។
សម្ថកិច្ចបន្តថា ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏ប្រដេញតាមត្រូវជនសង្ស័យទាំងនោះបេីករ៉ឺម៉កចូលក្នុងដីឡូត៍មួយកន្លែងទុករ៉ឺម៉កចោលរួចរត់គេចខ្លួនចូលក្នុងទឹកអស់។ បន្ទាប់មកឆែកឆេលេីរ៉ឺម៉កក៏ឃេីញសត្វគោមួយក្បាលដែលជនសង្ស័យលួចពីបងប្អូនប្រជាពលរដ្ឋ។
ក្រោយកេីតហេតុសមត្ថកិច្ចបានយករ៉ឺម៉កនិងគោទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសំរោងក្រោមដេីម្បស្រាវជ្រាវរកម្ចាស់គោមកទទួលវិញ៕