មនុស្សប្រុសស្រី០៣នាក់បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នា

ចែករំលែក៖

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៣នាក់បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង០២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកក្កដា ឆ្ឆ្នាំ២០២៥ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ១គ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AN-0405 បើកបរទិសដៅពីកើតទៅលិច ចំណែកម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឃ្លិច ពណ៌ស គ្មានផ្លាកលេខ បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាលទាំង០៣នាក់តែម្តង ។

...

ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print