ប្រទេសសឹង្ហបុរី៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឲ្យដឹងនៅលើហ្វេសប៊ុកសម្តេចថា៖ ពេលនេះខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យនៅសាំងកាពួ។
ពុំមានជម្ងឺដែលត្រូវបារម្មណ៍នោះទេ តែនេះជាការកំណត់របស់វេជ្ជបណ្ឌិតដែលតម្រូវឱ្យមានការពិនិត្យសុខភាពឡើងវិញតាមពេលវេលាដែលកំណត់ដោយក្រុមគ្រូពេទ្យកម្ពុជាយើងសហការជាមួយគ្រូពេទ្យសាំងកាពួ។
ទន្ទឹមនិងការពិនិត្យសុខភាពសម្តេចក៏សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ៕
ដោយ៖ សុខ ខេមរា
...