នគរបាលខណ្ឌចំការមនចុះឃាត់អ្នកបើកបរយានយន្តចំនួន៩៦នាក់ដែលបើកបរបញ្ច្រាសទិសសញ្ញាចរាចរណ៍ តាមបណ្ដោយផ្លូវព្រះនរោត្តមយកមកណែនាំ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគេាករាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះអនុវត្តអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលបានបើកបរបញ្ច្រាសទិសសញ្ញាចរាចរណ៍តាមបណ្ដោយផ្លូវព្រះនរោត្តមនៅចំណុចផ្លូវព្រះនរោត្ដម ចន្លោះពីស្ថានីយប្រេងសូគីម៉ិចមកដល់អតីតសណ្ឋាគារតាយម៉េងចាស់ ដោយបានអប់រំណែនាំដល់អ្នកបើកបរយានយន្តសរុបចំនួន៩៦នាក់ដែលបើកបរបញ្ច្រាសផ្លូវនិងការអប់រំណែនាំអោយត្រលប់ទៅវិញមិនផាកពិន័យជាប្រាក់នោះទេ។

នៅព្រឹកថ្ងៃដដែលនេះ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានចុះការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ជូនថ្នាក់ដឹកនាំនៅមហាវិថីព្រះនរោត្តម ក្នុងភូមិសាស្ត្រខណ្ឌចំការមន។

ជាមួយគ្នានេះ កម្លាំងអធិការដ្ឋានខណ្ឌ បានធ្វើការបែងចែកកម្លាំងចេញល្បាត ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕

...

ដោយ ៖ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print