ស្ថានភាពសមរភូមិមុខតានតឹងដាក់គ្នាខ្លាំង ក្រោយទាហានសៀមឈ្លានពានរុលចូលដីខ្មែរ និងល្បាតខុសតម្រាយផ្លូវចាស់នៅតំបន់ភ្នំខ្មោច, ទាហានកម្ពុជាស្ទើរតែអត់ធ្មត់មិនបាន (Video inside)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ពួកទាហានសៀមឈ្លាន សន្សំ រឿងមក ញុះញង់ អោយយេីង ផ្ទុះអាវុធ ដាក់មុន នៅ ចំណុច ភ្នំ ខ្មោច តែ កងទ័ព ដ៏អង់អាចក្លាហានរបស់កម្ពុជាយេីង រក្សា ភាព អត់ធ្មត់ តែ ម៉ឺងម៉ាត់ ត្រៀមកេះកៃ កំទេច ចោរសៀមឈ្លានពាន គ្រប់ វិនាទី និងបានដេញ ពួកវាអោយ ត្រលប់ ទៅវិញ ទាំងខាំធ្មេញអត់ធ្មត់ តាមបទបញ្ជាមេកើយ ។

ទោះបីជាយ៉ាងណាក៏ដោយ ជនរួមជាតិ សូមជូនពរ បងប្អូន កងទ័ព ដ៏អង់អាចក្លាហានរបស់កម្ពុជាយេីង មាន មានសុខភាពល្អ កម្លាំង ពលំ មាំមួន ប្រយុទ្ធ ប្រឆាំង ឈ្នះលេី សត្រូវ ឈ្លានពាន ។

ទឹកចិត្តយោធារបស់យើង បានបង្ហើរថា ៖  អញបាញ់ឥឡូវហើយ! តែមេប្រាប់ថា «ឪកុំ» ! ចំណុចនេះតើគាត់ជានរណា អង់អាចគួរឱ្យគោរពម្ល៉េះ ? ការពិត ! គាត់គឺលោកព្រិន្ទបាលឯក អ៊ុក គា មេបញ្ជាការរង កងអនុសេនាតូចទី១ កងអនុសេនាធំទី៣ វរសេនាតូចលេខ៣៧១ កងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣។

ពួកគាត់ជាកម្លាំងសមរភូមិជួរមុខយ៉ាងរឹងមាំបំផុត សម្រាប់ជាតិខ្មែរទាំងមូល។ នេះជាទឹកចិត្តរបស់កងទ័ពខ្មែរ ក្រោមការបង្កើតទ័ពរបស់បុរសខ្លាំងយើង គឺតេជោសែន។

សូមបញ្ជាក់ថា ៖ ក្រោយស្ថានភាពនៅក្រុងបាងកក រៀងស្រាលបន្តិច ស្រាប់តែទាហានថៃ នៅតាមសមរភូមិជួរមុខ ចាប់ផ្តើមបង្កើនភាពតានតឹងឡើងវិញជាមួយកងទ័ពកម្ពុជា។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ ទាហានសៀមឈុតខ្មៅមួយក្រុម ចេះតែចង់បង្កបញ្ហាជាមួយទាហានកម្ពុជារបស់យើង នៅសមរភូមិជួរមុខភ្នំខ្មោច។

តាមការវាយតម្លៃរបស់ទាហានកម្ពុជានៅជួរមុខ បានឲ្យដឹងថា ទាហានសៀមឈ្លានពាន ចេះតែចង់រុលចូលដីខ្មែរ និងដើរល្បាតខុសតម្រាយផ្លូវចាស់ ព្រោះតែចង់ឲ្យទាហានដ៏អង់អាចរបស់ខ្មែរខឹង និងអត់ធ្មត់មិនបាន ហើយឈានដល់ការផ្ទុះអាវុធ។ ក្នុងនោះ ទាហានជួរមុខម្នាក់ ស្ទើរតែអត់ធ្មត់បម្រុងផ្ទុះអាវុធទៅក្រុមទាហានឈ្លានពានថៃ ប៉ុន្ដែត្រូវបានមិត្តរួមអាវុធឃាត់ឲ្យស្ងប់ចិត្ត បញ្ចៀសការផ្ទុះអាវុធ។ 

លោកព្រិន្ទបាលឯក អ៊ុក គា មេបញ្ជាការរងកងអនុសេនាតូចទី១ កងអនុសេនាធំទី៣ វរសេនាតូចលេខ៣៧១ កងពលតូចអន្ដរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ដែលស្ពានអាវុធធន់ធ្ងន់ប្រភេទ B40 បានស្រែកគំរាមចង់ផ្ទុះអាវុធ សំដៅក្រុមទាហានថៃ ដោយសារខឹងជាមួយចរិកព្រហើន ចង់ឈ្លានពានរបស់កម្ពុជាមិនឈប់មិនឈរ។

សម្រាប់កងទ័ពនៅជួរមុខរបស់កម្ពុជា ដែលមានវិន័យយ៉ាងម៉ឺងម៉ាត់ និងស្តាប់បទបញ្ជាត្រឹមត្រូវ គឺមិនអាចចូលការបញ្ឆោតរបស់ទាហានសៀមនោះឡើយ តែបើសិនសត្រូវឈ្លានពានទាំងនេះ នៅតែចូលឈ្លានពាន ហើយបាញ់ប្រហារមកលើកងទ័ពយើងនោះ គឺដាច់ការឆ្លើយតប និងវាយលុកត្រូវតែធ្វើភ្លាមៗតែម្តង មិនទុកនោះឡើយ។

កាលពីប៉ុន្មានថ្ងៃមុននៅសមរភូមិមុំ៣ ដែលទាហានទាំង២ ត្រូវជួបគ្នា៣ដង ក្នុងមួយសប្តាហ៍ ប៉ុន្តែពួកគេចង់បង្ករឿង ស្រាប់តែល្បាតខុសផ្លូវ ហើយត្រូវទាហានកម្ពុជា រុញឲ្យត្រឡប់ទៅវិញ និងដើរល្បាតតាមការផ្លូវចាស់ដែលធ្លាប់ធ្វើរួមគ្នា។

តាមរយៈវីដេអូ និងរូបភាព ពេលតឹងសម្តីដាក់គ្នានៅតំបន់សមរភូមិភ្នំខ្មោច កងទ័ពកម្ពុជា គ្មានការខ្លាចញញើតជាមួយទាហានសៀមនោះឡើយ ហើយបង្ហាញពីភាពអង់អាចក្លាហាន ដោយដេញពួកគេឲ្យត្រឡប់ថយក្រោយ ពេលរុលចូលខុសតម្រាយផ្លូវល្បាត៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print