នគរបាលស្រុកសាមគ្គីមុនីជ័យ​ ប្រតិបត្តិ​ការស្រាវជ្រាវ​ករណីលួច​ និងឆក់ទូរស័ព្ទ​ ឃាត់ខ្លួន​បក្ខពួក​ចោរ៩នាក់​ និងសម្ភារះភស្តុតាងមួយចំនួនទៀត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ក្រោយទទួលបណ្ដឹ​ង​ពី​ជនរងគ្រោះ​  ក្នុង ករណី​ លួច​ និងឆក់ទូរស័ព្ទ​ នៅ​ឃុំដំណាក់រាំង​ និងឃុំក្រាំងចេក ស្រុកសាមគ្គីមនីជ័យ ខេត្តកំពង់ស្ពឺ ​ដោយ បានការអនុញ្ញា​តនិងដឹក​នាំបញ្ជាពី​ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ត​ កំពង់​ស្ពឺ​នៅថ្ងៃ​ទី​ ៤ ខែកក្តដា​ ឆ្នាំ​២០២៥​ កម្លាំងអធិការ ដ្ឋាននគរបាស្រុកសាមគ្គីមុនីជ័យ​ បេីកកិច្ចសហការពី​កំលាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង​ រហូតឈានទៅ​កំណត់បានមុខសញ្ញានិងឃាត់​ជនសង្ស័យ​ ចំនួន ៩នាក់​ ៖

១.ឈ្មោះ ទឹង ពេញ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្រាំងអារិយ្យ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
២.ឈ្មោះ សួរ សាមុត ភេទប្រុស អាយុ១៨ឆ្នាំ
រស់នៅភូមិឡធ្យូង ឃុំសំបូរ ស្រុកសំរោងទង (ធ្លាប់ជាប់ពន្ធនាគា០១លើក នៅខេត្តកំពង់ស្ពឺ)
៣.ឈ្មោះ ជាតិ មេសា ហៅសា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតាពរ  ឃុំសំបូរ ស្រុកសំរោងទង
៤.ឈ្មោះ សយ ពិសិដ្ឋ ហៅ សិត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអង្គខ្មៅ  ឃុំសំបូរ ស្រុកសំរោងទង (ធ្លាប់ជាប់ពន្ធនាគារ០១លើក នៅខេត្តកំពង់ស្ពឺ)
៥.ឈ្មោះ ផន សុភត្រា ហៅថាក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រាំងអារិយ្យ  ឃុំភ្នំតូចស្រុកសាមគ្គីមុនីជ័យ (ធ្លាប់ជាប់ពន្ធធានាគារ០១លើក នៅខេត្តកំពង់ស្ពឺ)
៦.ឈ្មោះ ស៊យ ពុធ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិវត្តទម្លាប់ ឃុំសំរោងទង ស្រុកសំរោងទង
៧.ឈ្មោះ ប៉ូច មុឺន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិពាំងល្វា ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ (ធ្លាប់ជាប់ពន្ធនាគារ០១លើក នៅខេត្តកំពង់ស្ពឺ)
៨.ឈ្មោះ ទី ចំរុង ហៅងោល ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃក្ដួច ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ
៩.ឈ្មោះ ផុន ទីន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃក្ដួច ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ (ធ្លាប់ជាប់ពន្ធចំនួន០២លើក នៅខេត្តកំពង់ស្ពឺ០១លើក នឹងនៅគុកព្រៃសរ០១លើក) ។

ដកហូតសម្ភារះវត្ថុតាង :
-ម៉ូតូចំនួន០៣គ្រឿង
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-កាំបិតតាំងតោ០១
-ម្សៅក្រាមពណ៍សរថ្លាសង្ស័យជា គ្រឿងញៀន០១កញ្ចប់តូច
-ឧបករណ៍កែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

...

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print