នារីម្នាក់បេីករថយន្ត MG បុករះម៉ូតូអ្នកដឹកជញ្ជូនម្ហូបអាហារកំពុងចតអស់៥គ្រឿង បណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញៈ អ្នកដឹកជញ្ជូនម្ហូបអាហារកំពុងចតនៅរង្វង់មូល វិមានឯករាជ្យ ត្រូវនារីម្នាក់បេីករថយន្ត MG បុករះអស់៥គ្រឿង បណ្ដាលឲ្យរងការខូចខាត នៅរង្វង់មូល វិមានឯករាជ្យ ស្ថិតតាមបណ្ដោយ សុរាម្រិត សង្កាត់ បឹងកេងកង ទី១   រាជធានី ភ្នំពេញ វេលា ម៉ោង ៣និង៥០នាទីទាបភ្លឺ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៥។

តាម ប្រភពព័ត៌មាន ពី កន្លែង កើត ហេតុ បានឱ្យដឹងថា នារីម្នាក់បេីករថយន្ត MG ពាក់ផ្លាកលេខភ្នំពេញ 2BZ-4380 តាមបណ្ដោយផ្លូវ សុរាម្រិត ក្នុង ទិសដៅ ពីកេីតទៅលិច បុករះម៉ូតូអ្នកដឹកជញ្ជូនម្ហូបអាហារកំពុងចតអស់៥គ្រឿង បណ្ដាលឲ្យរងការខូចខាត តែសណាងល្អមិនមានអ្នករបួស។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print