ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ បានប្រារព្ធធ្វើបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ពិធីបុណ្យនេះបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១៧ ផ្លូវ៣៣៥ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជាកិច្ចបញ្ចប់ពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ សម្តេចទាំងទ្វេ បានដឹកនាំកូន ចៅ ក្មួយៗ និង សាច់ញាតិជិតឆ្ងាយ ប្រគេនយាគូព្រះសង្ឃ នមស្ការ សមាទានសីល បន្ទាប់មកនិមន្តព្រះសង្ឃទាំ១០៨អង្គ រាប់បាត្រជាកិច្ចបញ្ចប់កម្មវិធីបុណ្យ។
រូបភាពចាប់អារម្មណ៍ ខណៈឃើញសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជជែកការងារ ក្នុងពិធីបុណ្យខួប១០០ថ្ងៃឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ៕
ដោយ ៖ សិលា