ប្រទេសថៃ ៖ ក្ដៅៗ ពីថៃ គឺមានអំពើភេរវកម្មបំផ្ទុះគ្រាប់បែកនៅស្រុករ៉ាងែ យ៉ាងហោចណាស់ ក៏បណ្ដាលឱ្យមានយោធារងរបួសចំនួន ២នាក់ ។
សូមជម្រាថា ៖ នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ០៩.៣០ ព្រឹក ជនដៃដល់បានបំផ្ទុះគ្រាប់បែកនៅលើផ្លូវ Bangosato-Chaloem (បាំងសាតូ ចាឡឺម) ក្នុងភូមិ (បាំងសាតូ) Bangosato ស្រុក Ra-Ngae (រ៉ាងែ) បណ្តាលឱ្យមន្ត្រីយោធា ២នាក់ មកពី កងពលលេខ 4516 រងរបួស។
ជនរងគ្រោះទី១ ជាទាហាន ស្ម័គ្រចិត្ត ការពារ ជាតិ ឈ្មោះ អនុសន ណូ រី ( របួស ជើង ស្តាំ ដៃ ស្តាំ ) និងទី២ ទាហានស្ម័គ្រចិត្តការពារជាតិ សក្តិឆៃ ក្លៃសែងសិទ្ធិ Sakchai Klaisangsit (របួសដៃខាងស្តាំ)
ឧប្បត្តិហេតុនេះបានបង្កឱ្យប្រជាជននៅក្នុងតំបន់មានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារតំបន់នេះជាសហគមន៍។ ខណៈនេះអាជ្ញាធរថៃ បានសុំឱ្យអ្នកធ្វើដំណើរតាមផ្លូវនេះ ជៀសវាង ឬធ្វើដំណើរតាមផ្លូវផ្សេងដើម្បីសុវត្ថិភាព។
ដោយឡែកករណីមួយទៀត ! មេទ័ពភូមិភាគ២សៀម ទៅយកបន្តោងព្រះពីស្តេចស្រី សូរិន ថន ដើម្បីយកទៅចែកបន្តជូនកងទ័ពនៅជួរមុខតាមព្រំដែន។
ប្រុងយ៉ាងមិចទៀតហើយ ពេលទាហានតាមព្រំដែន ទទួលបានបន្តោងព្រះរួច ចង់ឈ្លានពានទឹកដីកម្ពុជាមែន។
កងទ័ពកម្ពុជារង់ចាំស្វាគមន៍ជានិច្ច បើចង់ចូលឈ្លានពាន។ ពេលនេះទាហានកម្ពុជា មិនត្រឹមតែវាយទប់ទល់ទេ តែនឹងវាយបកត្រឡប់ទៅវិញយ៉ាងចាស់ដៃ។
លោកបណ្ឌិត គិន ភា
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៅថ្ងៃនេះបានបញ្ជាក់ថា ៖ លោក កែវ ឈា អគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាជាតិ បង្ហាញការតវ៉ាករណីជម្លោះលើអធិបតេយ្យភាពខ្មែរដែលឈ្លានពានដោយទាហានថៃរហូតមានការផ្ទុះអាវុធដែលធ្វើឱ្យស្លាប់បាត់បង់អាយុជីវិតទាហានខ្មែរមួយរូប និងបានថ្លែងប្រាប់ UN ពីការសម្រេចចិត្តរបស់កម្ពុជាដាក់ពាក្យបណ្ដឹងទៅ ICJ នាអង្គមហាសន្និបាតលើកទី ៧៩ នៃ UN កាលពីថ្ងៃ ១៩ ខែ មិថុនា កន្លងទៅ ៕
ដោយ ៖ សិលា