ប្រទេសកូរ៉េខាងជើង រៀបចំការប្រកួតធ្វើម្ហូបពីសាច់ឆ្កែ

ចែករំលែក៖

ក្នុងពេលដែលកូរ៉េខាងត្បូងចេញច្បាប់ហាមប្រាមបរិភោគសាច់ឆ្កែ ប្រទេសកូរ៉េខាងជើងបែរជាលើកទឹកចិត្ត ដោយបានរៀបចំការប្រកួតធ្វើម្ហូបសាច់ឆ្កែនៅទីក្រុងព្យុងយ៉ាងដើម្បី “លើកកម្ពស់ស្តង់ដារធ្វើម្ហូប” ។

ទូរទស្សន៍កណ្តាលកូរ៉េ គ្រប់គ្រងដោយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃទី 3 ខែកក្កដាថា ការប្រលងធ្វើម្ហូបសាច់ឆ្កែ ដែលត្រូវបានគេស្គាល់ថាជា “សាច់ផ្អែម” នៅក្នុងប្រទេសកូរ៉េខាងជើង ត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានធំមួយក្នុងរដ្ឋធានីព្យុងយ៉ាង។
ការប្រកួតនេះបានទាក់ទាញមេចុងភៅប្រហែល 200 នាក់មកពីទូទាំងទីក្រុង កើនឡើងទ្វេដងនៃចំនួនអ្នកចូលរួមកាលពីឆ្នាំមុន។ មន្ត្រីទីក្រុងបាននិយាយថា សាច់ឆ្កែគឺជាប្រភពថាមពលប្រពៃណីសម្រាប់រដូវក្តៅ។
មន្ត្រីកូរ៉េខាងជើងបាននិយាយថា ការប្រលងនេះមានគោលបំណងលើកកម្ពស់ស្តង់ដារធ្វើម្ហូប ហើយក៏ជាឱកាសដើម្បីចែករំលែកគន្លឹះក្នុងការចម្អិនសាច់ឆ្កែផងដែរ។ កូរ៉េខាងជើងបានផ្សព្វផ្សាយដោយចំហលើការបរិភោគសាច់ឆ្កែ។ នៅឆ្នាំ 2022 ប្រទេសកូរ៉េខាងជើងបានកំណត់ស៊ុបសាច់ឆ្កែជាបេតិកភណ្ឌវប្បធម៌អរូបីក្នុងតំបន់។
ប្រទេសកូរ៉េខាងជើងបានលើកទឹកចិត្តប្រជាជនឱ្យបរិភោគសាច់ឆ្កែ ដោយអះអាងថាវាមានផ្ទុកវីតាមីនច្រើនជាងសាច់មាន់ សាច់គោ ឬសាច់ជ្រូក។ កាសែត Korea Times បានរាយការណ៍ថា អាហារនេះល្អសម្រាប់ក្រពះ និងពោះវៀន។

ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងបានផ្សាយសារដែលហៅសាច់ឆ្កែថាជា “អាហារដ៏អស្ចារ្យ” ជាមួយនឹងតម្លៃអាហារូបត្ថម្ភខ្ពស់។
ទន្ទឹមនឹងនេះ នៅប្រទេសកូរ៉េខាងត្បូង ច្បាប់ពិសេសស្តីពីការបង្កាត់ពូជ ការសម្លាប់ និងការចែកចាយសត្វឆ្កែសម្រាប់អាហារត្រូវបានអនុម័តដោយរដ្ឋសភាក្នុងខែមករា ឆ្នាំ 2024 ហើយក្រឹត្យដែលបានអនុវត្តត្រូវបានបោះពុម្ពនៅក្នុងខែសីហា ឆ្នាំ 2024 ។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានចាប់ផ្តើមផ្តល់ដំបូន្មានដល់ឈ្មួញសាច់ឆ្កែក្នុងស្រុកឱ្យបិទមុនពេលច្បាប់ចូលជាធរមាននៅថ្ងៃទី 7 ខែកុម្ភៈឆ្នាំ 2027 ៕ ដោយធីរីណា

...

រូបថត​: YONHAP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print