ប្រទេសថៃ ៖ គ្រោះធម្មជាតិអាចវាយប្រហារលើប្រទេសថៃ ក្នុងនោះនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM)ថៃ បានព្រមានប្រជាពលរដ្ឋក្នុងខេត្តចំនួន ២០ ឱ្យប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ និងរអិលបាក់ដី ដែលអាចកើតមាននៅចន្លោះថ្ងៃអាទិត្យទី០៦ ដល់ថ្ងៃទី១២ ខែកក្កដា ដោយសារតែភ្លៀងធ្លាក់ខ្លាំង។
ក្រសួងធនធានទឹកបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ ទឹកជំនន់ និងការរអិលបាក់ដី ក្នុងអំឡុងពេលនេះ។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាចំនួន២០ ដូចជាខេត្តចំនួន៤ស្ថិតនៅភាគខាងជើង ,ខេត្តភាគឦសានចំនួន៨, ខេត្តនៅភាគខាងកើតចំនួន៤និងខេត្តចំនួន៤ទៀតនៅខាងភាគខាងត្បូង !
សូមបញ្ជាក់ថា ៖ ប្រឈមទឹកជំនន់ផងដែរកន្លងទៅ ឥឡូវឱ្យប្រជាពលរដ្ឋក្នុងខេត្តចំនួន ២០ ឱ្យប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ និងរអិលបាក់ដី ដែលអាចកើតមាននៅចន្លោះថ្ងៃអាទិត្យទី០៦ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ខណៈនឹងមានភ្លៀងធ្លាក់ខ្លាំង ៕
ដោយ ៖ សិលា