ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អង្គុយមើលរូបចាស់ៗកាលពីនៅរៀន បានឃើញរូបមួយសន្លឹកនេះ ដែលបានថតកាលពីខ្ញុំរៀននៅឆ្នាំទី៤ នៅសាលា West Point😀 បន្ទាប់ពីធ្លាប់បង្ហោះក្នុងឆ្នាំ២០២៣ ហើយសម្តេចលើកថា ៖ មានបងប្អូនសួរថា អាំងស៊ីញដែលខ្ញុំពាក់នៅលើឯកសណ្ឋាននោះមានន័យអ្វីខ្លះ?
សម្តេចធិបតីបញ្ជាក់ថា ៖ នៅលើហោប៉ៅអាវខាងឆ្វេងមាន៖
១) អាំងស៊ីញរូបឧទ្ធម្ភាគចក្រ (Air Assault) ដែលខ្ញុំបានទទួលនៅឆ្នាំ១៩៩៧ ក្រោយបញ្ចប់ការហ្វឹកហ្វឺននៅសាលាវាយលុកតាមឧទ្ធម្ភាគចក្រ នៅ Camp Smith មានទីតាំងនៅក្នុងរដ្ឋ New York ។
និង ២) អាំងស៊ីញរូបឆ័ត្រយោង (Airborne) ដែលខ្ញុំបានទទួលនៅឆ្នាំ១៩៩៨ ក្រោយបញ្ចប់ការហ្វឹកហ្វឺននៅសាលាឆ័ត្រយោងកងទ័ពអាមេរិកនៅ Fort Benning ស្ថិតក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក។
នៅលើហោប៉ៅអាវស្តាំ (លើស្លាកឈ្មោះ) មានអាំងស៊ីញផ្កាយប្រាក់ ដែលខ្ញុំទទួលបានពីសាលា West Point។ អាំងស៊ីញផ្កាយប្រាក់នេះ គឺសាលាប្រគល់ជូននិស្សិតនាយទាហានដែលរៀនបាននិទ្ទេសជានិស្សិតពូកែ (Dean’s List) ដោយគិតទាំងចំណេះដឹងទូទៅ(Academics) យោធា(Military) និង កីឡា(Physical)៕
ដោយ ៖ សិលា