ភ្នំពេញៈ បុរសម្នាក់បេីករថយន្ត មួយគ្រឿងម៉ាកលុចស៊ីស ៥៧០បេីក បុក ម៉ូតូ ហុងដា ឌ្រីម នៅ ផ្លូវ បំបែក ជាបួន បណ្ដាល ឲ្យ ខាង បុរសបើកម៉ូតូខាងលើរង របួស ធ្ងន់ ស្ថិតតាមបណ្ដោយ ផ្លូវលេខ៣៧០កែង៥១ សង្កាត់ បឹងកេងកង ទី១ ខណ្ឌបឹងកេងកងរាជធានី ភ្នំពេញ វេលា ម៉ោង ៣និង៥០នាទីរសៀលថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៥។
តាម ប្រភពព័ត៌មាន ពី កន្លែង កើត ហេតុ បានឱ្យដឹងថា បុរសម្នាក់បេីករថយន្ត មួយគ្រឿងម៉ាកលុចស៊ីស ៥៧០ ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ 2AG-0099តាមបណ្ដោយផ្លូវ ៣៧០ ក្នុង ទិសដៅ ពីកេីតទៅលិច ខណៈមកដល់ចំណុចផ្លូវ៥១មិនបានប្រយ៏តក៏បានបុកបុរសម្នាក់ដែរកំពុងបើកម៉ូតូមួយម៉ាកហុងដា ឌ្រីម ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2LM-4494នៅ លើផ្លូវ បំបែក ជាបួន បណ្ដាល ឲ្យ ខាង បុរសបើកម៉ូតូខាងលើរង របួស ធ្ងន់ត្រូវបានរថយន្តសង្រោះបន្តាន់ដឹកទៅពេទ្យព្រះអង្គឌួងផងដែរ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ ។ដោយ ជីណា