នគរបាលខណ្ឌដង្កោ​ ចាប់ខ្លួនជនសង្ស័យចំនួន ០៣នាក់នៅក្នុងមូលដ្ឋាន​ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

​ ភ្នំពេញ​ ៖ ឯកឧត្តមឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ​ បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ស្ថិតនៅចំណុច ខណ្ឌដង្កោ។

​ ជាលទ្ធផល កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានធ្វើការបង្ក្រាបជាក់ស្តែង ករណី “ជួញដូរ និងសម្រួលទីតាំងអោយជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” នៅចំណុចផ្ទះលេខC១១ ផ្លូវបេតុងលេខ២ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ រួមមាន៖
១.ឈ្មោះ ស៊ឹម សំណាង ហៅណាង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅទីតាំងបង្ក្រាប(សម្រួលអោយជួញដូរ)
២.ឈ្មោះ ឈាង បុរី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ(ជួញដូរ)
៣.ឈ្មោះ វណ្ណា ផាត់យុទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ(ជួញដូរ)។
វត្ថុតាងដកហូតរួមមាន៖
១.ក្រាមពណ៌សថ្លាជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន១៩កញ្ចប់ថង់
២.ឧបករណ៍សំរាប់ច្រក និងប្រើប្រាស់គ្រឿងញៀន មួយចំនួន។

...

​ បច្ចុប្បន្ននេះ​ ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print