ខេត្តបាត់ដំបង៖ កម្លាំងផ្នែកជំនាញ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ទទួលពត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកថា មានក្រុមក្មេងទំនេីង (បង្ហោះម៉ូតូ) ពេញលើដងផ្លូវ ដែលបង្ករឲ្យមានភាពអាណាធិបតេយ្យ កាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៥ និង១៥នាទី នៅចំណុចភូមិអូរត្រាវជូ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ក្រោយទទួលបានពត៌មានភ្លាមៗ កម្លាំងផ្នែកជំនាញ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានធ្វេីការចុះបង្រ្កាបករណីក្រុមក្មេងទំនេីង (បង្ហោះម៉ូតូ) ០១លើក ដែលបានធ្វើសកម្មភាពលើដងផ្លូវ ត្រង់ចំណុចភូមិអូរត្រាវជូ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានឃាត់ខ្លួនបានក្មេងទំនេីងចំនួន ០២នាក់ និងម៉ូតូ០១គ្រឿង នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន៖ ១-ឈ្មោះ រ៉ន ចិត្រា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរត្រាវជូ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង មុខរបរ សិស្ស (អ្នកបើកបរម៉ូតូបង្ហោះ) និង០២-ឈ្មោះ ហឿន ចាន់នាង ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិថ្លុកសង្កែ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង មុខរបរ កម្មករ (អ្នកជិះពីក្រោយ) ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វេីកិច្ចសន្យា លើក្រុមក្មេងទំនេីងដែលបង្ហោះម៉ូតូ បង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង០២នាក់ និងបានធ្វើការអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតឱ្យអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញ ដេីម្បីអប់រំបន្ត។ ចំណែកឯម៉ូតូបានដកហូតម៉ូតូចំនួន០១គ្រឿងរក្សាទុករយ:ពេល ៣ខែនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន៕ដោយ៖តារា