កណ្តាល ៖ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពីលោកស្នងការរង,លោកនាយការិយាល័យទាំង៣១,លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥,លោកប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិជាតិជ្រៃធំ,លោកអធិការនគរបាលក្រុង/ស្រុកទាំង១៣ផងដែរ។
ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានមានមតិថ្លែងកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរួមគ្នាអនុវត្តការងារ បានយ៉ាងល្អប្រសើរប្រចាំខែមិថុនា។ កន្ទឹមនិងលទ្ធផលដ៏ល្អប្រសើរនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវខិតខំរួមគ្នាអនុវត្តការងារឲ្យកាន់តែប្រសើរឡើងថែមទៀត៕ដោយ ស សម
...