ឆក់ទូរស័ព្ទបានហើយ តែត្រូវជនរងគ្រោះដេញតាម ដួលម៉ូតូឃាត់បាន២នាក់

ចែករំលែក៖

ភ្នំពេញ​ ៖ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃពីបុរសម្នាក់កំពុងជិះម៉ូតូ បានសម្រេចហើយត្រូវជនរងគ្រោះជិះម៉ូតូដេញតាម រហូតដួល ត្រូវ​បាន​សន្តិសុខ​នឹង​សមត្ថកិច្ច​នគរបាល​ឃាត់​បាន​ភ្លាម​ៗ​ កាល​ពី​វេលាម៉ោង​ ៩នឹ​ង​២០នាទី​យប់​ ថ្ងៃ​ទី​៧ ខែ​កក្កដា​ ឆ្នាំ​២០២៥ នៅ​តាម​បណ្ដោយ​ ផ្លូវ​១០០៣​ ទល់​មុខ​ផ្សារ​អីអន២​ ដែល​ស្ថិត​នៅ​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ ។

តាម​ប្រភព​ពត៌មាន​ពី​ជន​រងគ្រោះ​បាន​និយាយ​ប្រាប់​ថា​នៅមុន​ពេល​កេីត​ហេតុ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​សូគី​និច​ ​ពណ៌​ទឹក​ប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1GG-5615ធ្វើ​ដំណើរ​​តាម​បណ្តោយ​ផ្លូវ​១០០៣​ ក្នុង​ទិស​ដៅ​ពី​ជេីង​ទៅ​ត្បូង​ លុះ​មកដល់ចំណុចកើតហេតុ
ស្រាប់តែមាន ហេីយ​ជន​សង្ស័យ​២នាក់ជិះ​ម៉ូតូ​ម៉ាក​ ស៊ុយ​សូគី​និច​ពណ៌​ស​លាយ​លឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1IH-9959 ធ្វើ​ដំណើរ​តាម​មក​ពី​ក្រោយ​ រួច​ធ្វេី​សកម្មភាព​ឆក់​ទូរសព្ទ​ដៃ​ជន​រងគ្រោះ​ បានហេីយ​ព្យាយាម​បេីក​រត់​ពី​កន្លែង​កើត​ហេតុ​ ។ ជនរងគ្រោះបន្តថា បន្ទាប់​មក​ជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម កៀរ ​ជន​សង្ស័យ​ រហូត ជនសង្ស័យដួល​ទាំង​ម៉ូតូ​ជន​រងគ្រោះ​នឹង​ម៉ូតូ​ជន​សង្ស័យ​ បណ្តាល​ឲ្យ​ ជន​សង្ស័យ​ម្នាក់​បាក់​ដៃ​ម្ខាង​ ត្រូវ​បាន​ជន​រងគ្រោះ​ឃាត់​បាន​ម្នាក់​ ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត​រត់​គេច​ខ្លួន​ តែ​ត្រូវ​បាន​សមត្ថកិច្ច​នឹង​សន្តិសុខ​នាំគ្នា​ឃាត់​បាន​ភ្លាមៗ​។ទូរស័ព្ទដែលជនសង្ស័យឆក់នោះ ម៉ាក​ iPhone 12 Pro Max ។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​សែនសុខ​បាន​នាំ​ជន​សង្ស័យ​ម្នាក់​យក​ទៅ​សួរនាំ​ ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត​បាក់​ដៃ​ម្ខាង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែនសុខ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសមៈ​ ដើម្បីបន្តតាម​នីតិវិធី​ច្បាប់​បន្ត​ ៕

...

ដោយ ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print