ACU ៖ ក្រសួងមុខងារសាធារណៈ បានរកឃើញប្រាក់បៀវត្សដែលបើកលើស ទាំងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ១០លានដុល្លារ ឱ្យប្រគល់ជូនរដ្ឋវិញ

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ឱ្យដឹងថា ៖ ក្រសួងមុខងារសាធារណៈ បានរកឃើញប្រាក់បៀវត្សដែលបើកលើស ទាំងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រមាណ ៤៣ ពាន់លានរៀល (ប្រមាណ ១០លានដុល្លារ) ពីឆ្នាំ២០២២-២០២៤ ។

សូមបញ្ជាក់ថា ៖ ប្រាក់បៀវត្សបើកលើសនេះ មានមូលហេតុមកពីពេលបើកប្រាក់បៀវត្សពេលស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស, ការចូលនិវត្តន៍មុនកាលកំណត់, ការលុបឈ្មោះដោយមរណភាព, ការបញ្ចប់មុខតំណែង, ការលាឈប់ពីក្របខណ្ឌ, មន្ត្រីជាប់កិច្ចសន្យាទើបប្រឡងជាប់ក្របខណ្ឌរដ្ឋ, ការទទួលប្រាក់បៀវត្សរដ្ឋ ២កន្លែង។
ពិតជាគួរកោតសរសើរថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ បានរកឃើញប្រាក់បៀវត្សដែលបើកលើស ទាំងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រមាណ ៤៣ ពាន់លានរៀល (ប្រមាណ ១០លានដុល្លារ) ពីឆ្នាំ២០២២-២០២៤ ហើយតម្រូវឱ្យប្រគល់ជូនរដ្ឋវិញ ។ នេះជាសញ្ញាដែលបញ្ជាក់ថា ៖ ការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កំណែទម្រង់ទាំងអស់ប្រកបដោយប្រសិទ្ធភាពការងារ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print