លោក Li Qiang ចូលរួមកិច្ចប្រជុំដំណាក់កាលទី២និងទី៣នៃកិច្ចជំនួបលើកទី១៧នៃ ថ្នាក់ដឹកនាំប្រទេសBRICS

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី៦និងថ្ងៃទី៧ខែកក្កដាឆ្នាំ២០២៥ តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំដំណាក់កាលទី២និងទី៣នៃកិច្ចជំនួបលើកទី១៧នៃថ្នាក់ដឹកនាំប្រទេសBRICSដែលរៀបចំធ្វើឡើងនៅទីក្រុង Rio de Janeiro រដ្ឋធានីប្រទេសប្រេស៊ីលព្រមទាំងថ្លែងសុន្ទរកថាក្រោមប្រធានបទស្តីពីការបង្កើនពហុភាគីនិយម បញ្ញាសិប្បនិម្មិត បរិស្ថាននិងការប្រែប្រួលអាកាសធាតុ និងសុខភិបាលសកលជាដើម។រដ្ឋសមាជិកនៃប្រទេសBRICSនិងប្រទេសដៃគូ ថ្នាក់ដឹកនាំនៃប្រទេសកិត្តិយស ព្រមទាំងតំណាងនៃបណ្តាអង្គការអន្តរជាតិបានចូលរួមកិច្ចប្រជុំនេះ។

គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បានថ្លែងថា សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិនិងប្រព័ន្ធពាណិជ្ជកម្មពហុភាគីនាពេលបច្ចុប្បន្នបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានភាពលំបាកលំបិន។”កិច្ចសហប្រតិបត្តិការនៃប្រទេសBRICSធំ”គួរតែគាំពារនិងអនុវត្តពហុភាគីនិយម ជំរុញការកសាងសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិដ៏យុត្តិធម៌និងបើកចំហ ប្រមូលផ្តុំនូវកម្លាំងសកលខាងត្បូង ដើម្បីរួមចំណែកកាន់តែធំសម្រាប់ជំរុញស្ថិរភាពនិងការអភិវឌ្ឍនៃពិភពលោក។

គេហទំព័រ «CCFR China state-controlled media » លោកបានលើកសំណើរ៣ចំណុចថា៖ទី១យើងគួរធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ ទី២ខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិ ការផ្នែកហិរញ្ញវត្ថុអន្តរជាតិ និងទី៣ខិតខំប្រឹងប្រែងដើម្បីត្រួសត្រាយវិស័យថ្មីនៃកំណើនសេដ្ឋកិច្ច។

គេហទំព័រ «CCFR China state-controlled media » នៅចុងទីបញ្ចប់ កិច្ចប្រជុំបានអនុម័តលើ«សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំប្រទេសBRICS
ស្តីពីបញ្ញាសិប្បនិម្មិត»និង«សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំប្រទេសBRICSស្តីពីក្របខ័ណ្ឌមូលនិធិអាកាសធាតុ»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print