ប្រទេសថៃ ៖ សូមបញ្ជាក់ថា អ្នកឧកញ៉ា កុក អាន មិនបានស្នាក់នៅក្នុងផ្ទះ ដែលសមត្ថកិច្ចថៃ ចុះឆែកឆេរនោះឡើយ ពោលអ្នកឧកញ៉ាកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
នេះជារឿងនយោបាយរបស់ថ្នាក់ដឹកនាំថៃ ដែលចង់វាយប្រហារ និងបង្ខូចកិត្តិយសថ្នាក់ដឹកនាំជាតិរបស់យើង ក្រោយពួកគេប្រើយុទ្ធសាស្រ្តជាច្រើន ដើម្បីវាយបំបាក់កម្ពុជា តែមិនអាចទៅរួច។
ឆ្លើយតបការផ្សាយរបស់ព័ត៌មានថៃដោយភ្ជាប់ សម្តេចតេជោ ហ៊ុន សែន ជាមួយលោក កុក អាន, អ្នកនាំពាក្យសម្តេចតេជោ លោក ជា ធីរិទ្ធ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានស្នើតុលាការថៃ ចោទប្រកាន់លោក ថាក់ ស៉ីន ព្រោះលោកជាមនុស្សដែលស្និទ្ធបំផុតនឹងសម្តេចតេជោ។
អ្នកនាំពាក្យបានថ្លែងថា ៖ អ្នកដែលគួរចាប់ខ្លួនលោកថាក់ស៉ីន ព្រោះជាមនុស្សស្និទ្ធបំផុតជាមួយសម្តេច ហ៊ុន សែន ។
មន្ត្រីអ្នកនាំពាក្យសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ៨ កក្កដានេះ បានចេញប្រតិកម្មធ្ងន់ៗទៅការបណ្តាញផ្សព្វផ្សាយរបស់ថៃដែលបានចុះផ្សាយព្យាយាមភ្ជាប់សម្តេច ហ៊ុន សែន ជាមួយដីកាចាប់ខ្លួន និង ចុះទៅឆែកឆេរដល់ផ្ទះអ្នកឧកញ៉ា កុក អាន ក្នុងប្រទេសថៃ។សម្រាប់អ្នកនាំពាក្យចាត់ទុកជាល្បិចព្រួសឈាមរបស់ថៃដែលពិភពលោកបានដឹងលឺជាច្រើនឆ្នាំមក ហើយអ្នកដែលគួរចាប់ខ្លួនលោកថាក់ស៉ីន ព្រោះជាមនុស្សស្និទ្ធបំផុតជាមួយសម្តេច ហ៊ុន សែន
អ្នកនាំពាក្យសម្តេច ហ៊ុន សែន លោក ជា ធីរិទ្ធ បានថ្លែងថៃបានប្រើប្រាស់ល្បិចគ្រប់បែបយ៉ាងបង្ខួចលាបពណ៌កម្ពុជា តាមរយៈចោទប្រកាន់ផ្សព្វផ្សាយគ្មានការពិតទាំងដែលប្រទេសថៃខ្លួនឯងកំពុងរងត្រូវបានពិភពលោកទាំងមូលចោទទុកជាប្រទេសកំពូលល្បិច និង ជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មពាសពេញពិភពលោក។
តែយ៉ាងណា លោកថា ថៃអាចប្រើវិធីគ្រប់យ៉ាង អញ្ជើញប្រើមកល្បិចកលទាំងប៉ុន្មាន ដើម្បីវាយប្រហារបន្តុះបង្អាប់កម្ពុជា កម្ពុជារបស់មិនខ្លាចទេ ហើយមេដឹកនាំរបស់កម្ពុជា សម្តេច ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត អាចកំដរបានជានិច្ច។
ឆ្លើយតបការផ្សាយរបស់ព័ត៌មានថៃដោយភ្ជាប់ សម្តេច ហ៊ុន សែន ជាមួយលោក កុក អាន លោក ជា ធីរិទ្ធ រឿងភ្ជាប់អ្នកស្និទ្ធសម្តេច ហ៊ុន សែន គឺមានច្រើន ហើយយកល្អបើតុលាការថៃចិត្តសឿង គួរតែចោទប្រកាន់ ថាក់ស៉ីន ព្រោះជាមនុស្សដែលស្និទបំផុតជាមួយសម្តេច ហ៊ុន សែន ជាមនុស្សដែលត្រូវបានសម្តេច ចិញ្ចឹម៕
ដោយ ៖ សិលា