នគរបាលស្រុកស្អាងឃាត់ខ្លួនជនជួញដូរគ្រឿងញៀនបានម្នាក់,រត់គេចខ្លួនបាត់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល÷ដោយអនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកគយ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីជួញដូរ និងរក្សា ទុកដោយខុសច្បាប់នូវសារធាតុញៀនកាលថ្ងៃទី៧ ខែ កក្កដាឆ្នាំ២០២៥វេលាម៉ោង១៦ និង១០នាទីនៅចំណុចភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនសង្ស័យ ចំនួន០២នាក់(គេចខ្លួន០១នាក់) ១- ឈ្មោះ វុធ​ បូរ៉ា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិត ប្រាកដ មានទីលំនៅភូមិ​ព្រែកថ្មីឃុំព្រែកគយស្រុកស្អាង​ ខេត្តកណ្ដាល។ វិជ្ជាមានមាននូវសារធាតុញៀនក្នុងទឹកនោម (+)ត្រូវបានឃាត់ខ្លួននិង២.ឈ្មោះ អាត គីមហ៊តភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែកតាជ្រូកឃុំព្រែកគយស្រុកស្អាង ខេត្តកណ្តាលរត់គេចខ្លួន។  

សម្ភារៈ និងវត្ថុតាងចាប់យក៖ ១. សារធាតុញៀនមេតំហ្វេតាមីន(ice)ចំនួន ០១កញ្ចប់ទម្ងន់ ១១,១៩ ក្រាម។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print