ខេត្តកណ្ដាល÷អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លា ឃាត់ខ្លួនជន សង្ស័យ ០២នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី០៧ ខែកក្កដាឆ្នាំ ២០២៥ វេលាម៉ោង១០និង ៥០នាទី នៅចំណុចភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល។
មន្ត្រីនគរបាលប៉ះរដ្ឋបាលត្រើយស្លាបានឱ្យដឹងថា ជន សង្ស័យចំនួន០២នាក់÷ ១- ឈ្មោះ សាវីន សៀងហ៊ង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត ប្រាកដ មានទីលំនៅភូមិព្រែកតាឯក ឃុំត្រេីយស្លា ស្រុកស្អាង។ វិជ្ជាមានមានសារធាតុញៀនក្នុងទឹកនោម (+) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និង២.ឈ្មោះ អុិន តុលា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិ តាខ្មៅ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល វិជ្ជមានមានសារធាតុញៀននៅក្នុងទឹកនោម (+)ត្រូវសមត្ថកិច្ចឃត់ខ្លួន។
សម្ភារៈ និងវត្ថុតាងចាប់យក÷១. សារធាតុញៀនមេតំហ្វេតាមីន(ice)ចំនួន ០៦កញ្ចប់ (តូចចំនួន៥កញ្ចប់ មធ្យមចំនួន០១កញ្ចប់) ទម្ងន់ ១,៤៨ ក្រាម,២.ម៉ូតូចំនួន ០១គ្រឿងម៉ាក់គុបមូល ពណ៌ខៀវគ្មានស្លាកលេខ និង៣.ទូរសព្ទម៉ាក OPPO ពណ៍ខៀវចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕