តារាវាយកូនបាល់អាមេរិក Emma Navarro អាយុ 21 ឆ្នាំចាត់ទុកការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពដូចជា Wimbledon ជាគោលបំណងពិតរបស់នាងក្នុងជីវិត តែមិនចង់ត្រូវបានគេស្គាល់ថាជាអ្នកស្នងមរតកមហាសេដ្ឋីឡើយ។
នៅឆ្នាំនេះ ប្រាក់រង្វាន់សម្រាប់ម្ចាស់ជើងឯក Wimbledon បានកើនឡើងដល់ 4.1 លានដុល្លារ កើនឡើងពី 3.6 លានដុល្លារកាលពីឆ្នាំមុន។ សម្រាប់ Emma ផលបូកនេះមិនមានអត្ថន័យច្រើនទេ បើធៀបនឹងប្រាក់រាប់ពាន់លានដែលនាងអាចទទួលមរតកពីឪពុករបស់នាង គឺលោក Benjamin Navarro ដែលមានទ្រព្យសម្បត្តិចំនួន 4.8 ពាន់លានដុល្លារជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Sherman Financial Group និងជាម្ចាស់ធនាគារ Credit One ។
យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា ចក្រភពអាជីវកម្មរបស់គ្រួសារនេះ ក៏រួមបញ្ចូលផងដែរនូវសណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តជាច្រើនកន្លែង។
នៅអាយុ 62 ឆ្នាំ មហាសេដ្ឋី Benjamin ត្រូវបានគេនិយាយថាបានបញ្ចប់មរតកក្នុងការបែងចែកទ្រព្យសម្បត្តិរបស់គាត់ក្នុងចំណោមកូនបួននាក់របស់គាត់ រួមទាំង Emma ផងដែរ។
ថ្វីបើនាងមានប្រវត្តិជាអ្នកមានក៏ដោយ Emma សង្កត់ធ្ងន់ថា នាងរស់នៅដោយវិន័យ និងគោលបំណងជាក់លាក់ផ្ទាល់ខ្លួន។
អាជីពរបស់Emma បានចាប់ផ្តើមយ៉ាងឆាប់រហ័សតាំងពីឆ្នាំមុន។ នាងបានឈ្នះពាន WTA Tour ចំនួនពីរ និងបានឆ្លងទៅលេងវគ្គច្រើនក្នុងព្រឹត្តិការណ៍ Grand Slam រួមទាំងការប្រកួតវគ្គ1/4 ផ្តាច់ព្រ័ត្រនៅ Wimbledon និងការបង្ហាញខ្លួនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ US Open។ កាលពីដើមឆ្នាំនេះ នាងបានឈានដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រ Australian Open និងបានឈ្នះជើងឯក WTA 500 នៅម៉ិកស៊ិក។
នាងបានហ្វឹកហាត់នៅសាលាឯកជនដ៏ល្បីមួយក្នុងទីក្រុងញូវយ៉ក បន្តការអភិវឌ្ឍន៍របស់នាងនៅសកលវិទ្យាល័យ និងក្លាយជាអាជីពនៅឆ្នាំ 2019។ បន្ទាប់ពីចាញ់ Aryna Sabalenka ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ US Open ឆ្នាំ 2024 Navarro ទទួលបានចំណាត់ថ្នាក់ពិភពលោកក្នុងអាជីពលំដាប់ទី 8 ។ នាងបានធ្លាក់មកនៅលំដាប់ទី១០នៅទូទាំងពិភពលោកនេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចំណាត់ថ្នាក់កាលពីខែមុន។