មន្ទីរសម្រាកព្យាបាលមេត្តាសំណង់១២ ត្រូវបានបិទក្រោយទទួលព្យាបាលអ្នកជំងឺទាំងគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល បន្ទាប់ព្យាបាលកុមារអាយុ៨ខែ បានស្លាប់បានដឹងរឿង !

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយពីករណីដែលមន្ទីរព្យាបាលនេះ បានទទួលព្យាបាលអ្នកជំងឺ អាយុ៨ខែ បណ្តាលឱ្យស្លាប់ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ការចុះបិទទីតាំងនេះ គឺបានបិទទីតាំងមន្ទីរសម្រាកព្យាបាល មេត្តាសំណង់១២ ដែលមានទីតាំងនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បន្ទាប់ពីរកឃើញថា បាន ទទួលព្យាបាលអ្នកជំងឺ ទាំងពុំទាន់មានលិខិតអនុញ្ញាតពីក្រសួង។

ពាក់ព័ន្ធនឹងករណីកុមារជាអ្នកជំងឺ ភេទប្រុស អាយុ ៨ខែ ដែលស្លាប់ ត្រូវបានមន្ទីរសុខាភិបាល បញ្ជាក់ថាករណី ពិតជាបានចូលមកព្យាបាលនៅមន្ទីរសម្រាកព្យាបាលនេះមែន  ជាមួយរោគសញ្ញាក្តៅខ្លួនមិនធូរស្បើយ។

មន្ទីរសុខាភិបាល បញ្ជាក់ដូច្នេះ ៖ «កុមារ ជាអ្នកជំងឺបានទៅដល់មន្ទីរពេទ្យគន្ធបុប្ផាទី៤ នៅថ្ងៃទី៧ ខែកក្កដា វេលាម៉ោង ៧:៣០នាទីព្រឹក ក្រុមគ្រូពេទ្យជំនាញមន្ទីរពេទ្យគន្ធបុប្ផា បានព្យាយាមជួយសង្គ្រោះអ្នកជំងឺ តាមនិយាមបច្ចេកទេសអស់រយៈពេល២០នាទី ប៉ុន្តែគួរឱ្យសោកស្តាយមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ដោយបានទទួលមរណភាពក្នុងរោគវិនិច្ឆ័យ៖ កុមារស្លាប់ពេលមកដល់មន្ទីរពេទ្យ/ Death On Arrival (Entrant Mort)។»។

តាមរយៈសេចក្តីបំភ្លឺចុះថ្ងៃទី៨ ខែកក្កដា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានសរសេរដូច្នេះ៖«ទីតាំងផ្តល់សេវាខាងលើ កំពុងដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល ក៏ប៉ុន្តែពុំទាន់ទទួលបានការអនុញ្ញាតជាផ្លូវការនៅឡើយ»។

សូមរំលឹកថា ៖ ឪពុកម្តាយកុមារ បាននាំកូនទៅទទួលការព្យាបាលនៅទីតាំងនេះ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៦:០០នាទី គ្រូពេទ្យបានពិនិត្យឃើញថាកុមារមានជំងឺគ្រុនឈាម។ លុះព្រលឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ កុមារមានអាការៈស្វាយមុខ-មាត់ និងដង្ហើមដង្ហក់ខ្លាំង ក៏ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផាទី៤ វេលាម៉ោង ៧: ៣០នាទីព្រឹក។

ដោយឡែកចំពោះពាក់ព័ន្ធថា មានម្ចាស់ទីតាំងមានបទល្មើសអត់ ឬកសាងសំណុំរឿងទៅតុលាការ អត់ទាន់មានបញ្ជាក់ពី អង្គភាពមន្ទីរសុខាភិបាល ឬមន្ត្រីនគរបាលយុត្តិធម៌នៅឡើយ ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print