បង្កកង្វល់ដល់ពលរដ្ឋវៀតណាមខ្លាំង ខណៈតម្លៃផ្លែឈើ ទុរេន គូលេន សាវម៉ាវ ធ្លាក់ចុះសឹងមិនធ្លាប់មាន

ចែករំលែក៖

ប្រទេសវៀតណាម ៖ តម្លៃផ្លែឈើវៀតណាម ដូចជាទុរេន គូលេន និងសាវម៉ាវជាដើមនោះ បានធ្លាក់ចុះខ្លាំងទូទាំងប្រទេសដោយសារតែការផ្គត់ផ្គង់ច្រើន ប៉ុន្តែតម្រូវការទីផ្សារខ្សោយ ដែលបង្កជាកង្វល់សម្រាប់ពលរដ្ឋនៅរដូវប្រមូលផលធំឆ្នាំនេះ។ នេះបើយោងតាមកាសែតវៀតណាម Viet Nam News បានផ្សាយកាលពីថ្ងៃពុធ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមុិល។
កាសែតវៀតណាម Viet Nam News អាជីវករដដែលបានឱ្យដឹងថា តម្លៃគូលេនឆ្នាំនេះ លក់បាន ត្រឹម ២៥ ០០០ ដុង (០,៩៥ ដុល្លារ)/គីឡូក្រាម ធៀប នឹង តម្លៃឆ្នាំមុន ប្រមាណ ៦០ ០០០ – ៧០ ០០០ ដុង ( ២,២៩-២,៦៧ ដុល្លារ)/គីឡូក្រាម។
ការធ្លាក់ចុះនៃតម្លៃគូលេន ក្នុងស្ថានភាព ដូចនេះ ក៏ត្រូវបានរាយការណ៍នៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាមផងដែរ ដែលធ្វើឱ្យប្រាក់ចំណេញពីការលក់ផ្លែគូលេន របស់ អាជីវករ និងកសិករធ្លាក់ចុះខ្លាំង។
អាជីវករលក់ផ្លែឈើនៅផ្សារមួយកន្លែងក្នុងទីក្រុងហូជីមិញបានប្រាប់ Viet Nam News ថា ៖ ទោះបីរដូវផ្លែគូលេនជិតចប់ទៅហើយក្ដី ការផ្គត់ផ្គង់ នៅមានច្រើនហើយ តម្លៃបានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុង រយៈពេលប៉ុន្មានឆ្នាំមកនេះ។

តម្លៃផ្លែឈើវៀតណាម ផ្សេងៗក៏ធ្លាក់ថ្លៃផងដែរ ដូចជាសាវម៉ាវ ប័រ និងក្រូច ដែលបង្កជាក្ដីបារម្ភសម្រាប់កសិករ ។ សមាគមបន្លែ និងផ្លែឈើវៀតណាមបាននិយាយថា ផ្លែឈើសំខាន់ៗដូចជា ទុរេន គូលេន និងសាវម៉ាវ មាន រដូវល្អឆ្នាំនេះ ដោយផ្លែ គូលេននៅវៀតណាម រំពឹងថាប្រមូលផលសរុប បាន ជាង ៣០០ ០០០ តោនឆ្នាំនេះ។
សមាគមពន្យល់ថា ការធ្លាក់ចុះនៃតម្លៃ គឺដោយសារតែតម្រូវការក្នុងស្រុកធ្លាក់ចុះចំពេល ដែល ការផ្គត់ផ្គង់ច្រើន ហើយ ការនាំចេញ ក៏មិនសូវអំណោយផល ដោយសារតែកត្តាផ្សេងៗ រួមទាំង ការរឹតប ន្តឹងការត្រួតពិនិត្យផ្លែទុរេននាំចូលរបស់ចិន និងការប្រកួតប្រជែងនៃផ្លែឈើត្រូពិក ផ្សេងៗ ពីប្រទេសដទៃជាដើម។
កាសែត Viet Nam News ក៏បាន រាយការណ៍ទៀតថា តម្លៃទុរេនលក់រាយនៅទីក្រុងហូជីមិញ បាន ធ្លាក់ចុះប្រមាណពី ៣០-៣៥ ភាគរយ ធៀប នឹង ឆ្នាំមុន។ ទុរេនប្រភេទ Ri6 លក់បានតម្លៃទាបពី ៤០ ០០០ – ៦៥ ០០០ ដុង/គីឡូក្រាម ខណៈទុរេន ពូជថៃ លក់បាន ចន្លោះពី ៦៥ ០០០ – ៨០ ០០០ ដុង/គីឡូក្រាម។ តម្លៃទុរេននៅតំបន់ ដីសណ្តទន្លេមេគង្គវិញ កាន់តែ ទាបជាងនេះទៀត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print