ទឹកទន្លេមេគង្គខេត្តកំពង់ចាម​ បានឡើងបន្តិចទៀតនៅថ្ងៃនេះ!

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ យោងតាម​ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម​ បានឱ្យដឹងថា​ នៅថ្ងៃទី១០​ កក្កដា​នេះ​ ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងបន្តិចទៀត ។

បើតាមកាតបញ្ជាក់ពីលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម​ បានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងបន្តិចទៀតដល់កម្ពស់៩.៥៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,០២ម៉ែត្រ។

ដោយឡែក​ កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៦,៦៦ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print