ម៉ូតូ​ បុក​ គោយន្ដឆ្នៃពីក្រោយទាំងព្រឹកលេីផ្លូវជាតិលេ​ខ៤​ ហេតុ​ការ​ណ៍​គ្រោះថ្នាក់ចរាចរណ៍មិនគួរកេីតឡេីង​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ វេលា​ម៉ោង​០៨និង៥០នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូ​ម៉ែត្រ​ ៧១​-៧២ ស្ថិតនៅភូមិផ្សារតាឡាត់ ឃុំអូរ ស្រុកភ្នំស្រួច មានម៉ូតូ​១គ្រឿង ម៉ាកហុងដា​ កំលាំង​១២​៥​សេ​សេ​ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ1M-0409 បើ​កបរដោយឈ្មោះ ផាត បូរិន ភេទប្រុស អាយុ​ ១៧ឆ្នាំ មានទីលំនៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ បើកបរ​ពីទិសខាងកើតឆ្ពោះទៅ​ទិសខាងលិច។ លុះមក ដល់ចំណុចខាងលើបានជ្រុលទៅបុកគោយន្ដឆ្នៃដឹកតុទូ​គ្រែ​ឈេីដេីរលក់តាមគ្រប់ច្រកល្ហក​ ពី​ក្រោយ​ រ៉ឺម៉ក​គោយន្ដ​កន្រ្ដៃ​ ម៉ាកRT ព​ណ៌ក្រហម អ្នកបេីកបរ​មិនស្គាល់អត្តសញ្ញាណ(គេចខ្លួនក្រោយ​ពេ​លកេីត​ហេតុ​បន្សល់​គោយ​ន្ដ​ រឺម៉ក​ ទុក​នៅឯកោ​)​ ។

តាមការបញ្ជាក់​ពីនគរបាលចរាចរណ៍​អធិការដ្ឋា​ន​នគរបាល​ស្រុក​ភ្នំស្រួច​ ចុះដល់កន្លែងកេីត​ហេតុឱ្យដឹងថា​ ហេតុការណ៍នេះគោយន្ដកន្រ្ដៃបេីកបរស្របទិសគ្នាជា​មួ​យម៉ូតូ​ ប៉ុន្ដែ​ចៃដន្យ​អ្វីដែលអ្នកបេីកប​រ​ម៉ូតូ​មកបុកពីក្រោ​យរឺម៉ក​ឈេីឆ្នៃទាំងដែលនៅព្រឹកបែបនេះ​ គ្រោះ ថ្នាក់​ននេះបណ្ដាលឲ្យអ្នកបេីកបរម៉ូ​តូរងការខូចខាត​កម្រិតធ្ងន់​ និងរងរបួសត្រូវបា​នបញ្ជូនទៅកាន់មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំស្រួច​ ដេីម្បី​សង្រ្គោះ​បន្ទាន់​ រីឯ​មធ្យោបាយ​បង្កបានបញ្ជូនមកអធិការដ្ឋាន​ដេីម្បី​ដោះស្រាយ​តាមនីតិវិធីច្បាប់​ ។

...

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋ​ ព្រមទាំង​ក្មួយៗ​ មេត្តា​បេីកបរដោយការទទួលខុសត្រូវ​គោរពច្បាប់និងកុំបំ​ពានលេីគំនូសទ្រូងផ្លូវពិសេសការគោរពសិទ្ធិអត្ថិភាពអ្នកបេីកបរដូចគ្នា​ផ្លូវបំបែកឆ្លងកាត់​ ទីប្រជុំ​ជន​ ទីផ្សារ​និងចំណុចផ្លូវមានអ្នកឆ្លងកាត់ជាដេីម។ ល។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print