បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Range Rover ទៅបុកស្ត្រីម្នាក់ជិះម៉ូតូបណ្ដាលបេុីងបោកខ្ទប់នឹងដើមឈើរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូតាមផ្លូវ ត្រូវរថយន្ត RANGE ROVER មួយគ្រឿង បុកទាំងកំរោលបណ្តាលឱ្យបេុិងផ្ទប់នឹងដើមឈើរងរបួសធ្ងន់ ចំណែកម៉ូតូបែកបាក់ខ្ទេចខ្ទី។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២០ នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវលេខ៥៩៨ (ផ្លូវជាសុផារ៉ា ) សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះជិះម៉ូតូហុងដា BEAT ពណ៌សខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-6546 ធ្វើដំណើរលើផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង
ខណៈនោះក៏ស្រាប់តែឃើញរថយន្ត RANGE ROVER ពណ៌ស១គ្រឿង ពាក់ផ្លាកលេខ កម្ពុជា NITA.668 បើកបរយ៉ាងលឿនពីក្រោយមកបុកស្ត្រីរងគ្រោះពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ចំណែកម៉ូតូខ្ទាតទៅបុកដើមចំប៉ី បែកបាក់ខ្ទេច ។ ចំពោះរថយន្តវិញបានបើកទៅមុខប្រមាណជិត១គីឡូម៉ែត្រ ទើបប្រជាពលរដ្ឋឃើញហេតុការណ៍នាំគ្នាដេញតាមឃាត់បាន ខ្លះទៀតបានទាក់ទងទៅសមត្ថកិច្ចនិងរថយន្តសាមុយមកទទួលស្ត្រីរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកអ្នកបើកបររថយន្តបង្កខាងលើ ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍ដើម្បីអនុវត្តតាមច្បាប់ ។

...

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជថានីភ្នំពេញចុះធ្វើការវាសវែងយកម៉ូតូនិងរថយន្ដបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍រង់ចាំធ្វើដោះស្រាយគ្នានៅពេលក្រោយ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print