បុរសម្នាក់ដេកស្លាប់ផ្កាប់មុខនៅម្ដុំច្រមុះជ្រូកក្បាលថ្នល់ស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញៈ នៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅម្ដុំច្រមុះជ្រូកក្បាលថ្នល់ស្ទឹងមានជ័យ បុរសម្នាក់ដេកស្លាប់ផ្កាប់មុខជាជនអនាថាសង្ស័យខ្យល់គរ  នៅផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំពោះអត្តសញ្ញាណជនរងគ្រោះគេមិនទាន់ស្គាល់នៅឡើយ ហើយក៏មិនទាន់ដឹងអំពីមូលហេតុផងដែរ ។

បើតាមសម្ដីរបស់ប្រជាពលរដ្ននៅក្បែរនោះបានអោយដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្នម្នាក់បានដើរទៅដាស់ជនរងគ្រោះព្រោះឃើញគាត់ដេកយូរពេកតែជនរងគ្រោះនោះមិនភ្ញាក់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ហើយសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុទើបដឹងថា បុរសខាងលើបានស្លាប់ក៏បានរាយការណ៍ទៅឲ្យកម្លាំងសមត្ថកិច្ចជំនាញខាងកោសល្យវិច័យចុះពិនិត្យផងដែរ។

តាមការសន្និដ្ឋានរបស់មន្ត្រីការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ដ បញ្ជាក់ថា (សព) ស្លាប់ដោយសារខ្យល់គរ ។

បច្ចុប្បន្ន (សព )សមត្ថកិច្ចបានដឹកយកទៅដាក់នៅវត្តចាក់អង្រែ ដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print