តម្លៃប្រេងអន្តរជាតិកើនឡើង ពេល​បញ្ចប់ការជួញដូរប្រចាំសប្ដាហ៍

ចែករំលែក៖

សេដ្ឋកិច្ច​៖​ បើតាមទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ (Reuters) បានចុះផ្សាយថា​ តម្លៃប្រេងអន្តរជាតិ បានកើនឡើងជាង ២ ភាគរយ នៅថ្ងៃសុក្រទី១១​ ខែកក្កដា​ម្សិលមិញនេះ​ ដែលជាថ្ងៃបញ្ចប់ការជួញដូរ​ប្រចាំសប្ដាហ៍ ក្រោយទីភ្នាក់ងារ​ថាមពលអន្តរជាតិ (IEA) បាននិយាយថា ទីផ្សារប្រេងតឹងតែងដោយ​តម្រូវការមាន​ភាពរឹងមាំ ខណៈវិនិយោគិនបន្តឃ្លាំមើល​ពីពន្ធគយ និងលទ្ធភាព​នៃការដាក់ទណ្ឌកម្មថ្មីលើប្រេងរុស្ស៊ីរបស់សហរដ្ឋអាមេរិក​។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក​ Brent បានកើនឡើង ១,៧១ ដុល្លារ ឬ ២,៥ ភាគរយ ដោយ​បិទការជួញដូរ​នៅតម្លៃ ៧០,៣៦ ដុល្លារ/បារ៉ែល។ ប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានកើនឡើង ១,៨៨ ដុល្លារ ឬ ២,៨ ភាគរយ ដោយ​បិទការជួញដូរ​នៅតម្លៃ ៦៨,៤៥ ដុល្លារ/បារ៉ែល។

ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេង ម៉ាក​ Brent បាន​កើនឡើង ៣ ភាគរយ ខណៈ WTI បាន​កើនឡើង ២,២ ភាគរយ។

គួរបញ្ជាក់ថា​ កំណើនតម្លៃប្រេងនៅថ្ងៃសុក្រ កើតឡើងក្រោយ​ IEA បាន​និយាយថា ការផ្គត់ផ្គង់ប្រេងពិភពលោកអាចទាបជាងការរំពឹងទុក ដោយសារតម្រូវការសម្រាប់​ការ​ធ្វើដំណើរ និងផលិតកម្ម​អគ្គិសនីនៅរដូវក្តៅ ធ្វើឱ្យ​ការប្រើប្រាស់ប្រេងខ្ពស់។ កំណើនក៏ជំរុញ​ផងដែរ ដោយ​លទ្ធភាព​នៃការដាក់ទណ្ឌកម្មថ្មីលើប្រេងរុស្ស៊ី ជុំវិញ​ការឈ្លានពានអ៊ុយក្រែន។ យ៉ាងណាមិញ កំណើនតម្លៃនៅតែមាន​កំណត់ ដោយសារតែការព្រួយបារម្ភដែលថា ពន្ធខ្ពស់របស់លោក ដូណាល់ ត្រាំ ធ្វើឱ្យ​ប៉ះពាល់ដល់សេដ្ឋកិច្ចសកល ហើយទម្លាក់តម្រូវការប្រេង៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print