នៅលេីផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ​ ក្រុមការងារត្រួតពិនិត្យយានយន្តចល័ត​ក្រសួង​ បានពិន័យយានយន្តដឹកលេីសទម្ងន់ចំនួន​ ០៣គ្រឿង​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ នៅព្រលប់​ថ្ងៃ​សៅរ៍​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួង ដឹកនាំដោយ​ លោក សេង​ ឈួន​ រដ្ឋលេខាធិការ​ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តចល័ត​  សហការជាមួយស្ថានីយជញ្ជីងអចល័ត ស្ទឹងច្រាល ខេត្តព្រះសីហនុ ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ កាលពីយប់មិញនេះ​ បានចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅ​២ទីតាំង​ លេីផ្លូវជាតិលេខ​៤ ក្នុងខេត្តព្រះសីហនុ ទទួលបានលទ្ធផលដូចខាងក្រោម៖

– ចំណុចគ.មលេខ១៨៧ ក្រុងព្រះសីហនុ ត្រួតពិនិត្យយានយន្តចំនួន០១គ្រឿង​ មានបិទឡូហ្គោ​ TH ផ្ទុកទម្ងន់សរុប ៥៥តោន​ លើសទម្ងន់អនុញ្ញាតចំនួន​ ១៥តោន

– ចំណុចគ.មលេខ១២៦ ស្រុកកំពង់សីលា ត្រួតពិនិត្យយានយន្តចំនួន០២គ្រឿង មានបិទឡូហ្គោ​ HC ផ្ទុកទម្ងន់សរុបចន្លោះពី​ ៥៩តោន​ដល់​៧៦តោន​ លេីសទម្ងន់អនុញ្ញាតចន្លោះពី១៩តោន​ដល់៣១តោន

សរុបលទ្ធផលក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តទាំង២ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ០៣គ្រឿង ផ្ទុកលើសទម្ងន់ទាំង៣គ្រឿង​ ចន្លោះពី១៥តោនដល់៣១តោន ត្រូវបានពិន័យជាប្រាក់ទាំងផ្ទុកលើសទម្ងន់សរុប និងផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗ តាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា២៦ និងមាត្រា៦០ និងសេចក្តីជូនដំណឹងលេខ០១០ សក.សជណ.គតលទ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ស្តីពីការដោះលែង និងរឹតបន្តឹងការអនុវត្តច្បាប់លើយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមរម្លឹកថាក្រុមការងារត្រួតពិនិត្យ​យានយន្តចល័តចម្រុះ​ នៅតែបន្តយុទ្ធនាការឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print