ចឹងតើបានជាប់ខ្នោះ ! ឃើញ ជនរងគ្រោះ ដួល ម៉ូតូ មិនរត់ទៅជួយ បែរជាទៅលួច លុយ និង ទូរស័ព្ទ ជនរងគ្រោះ !

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ជនសង្ស័យ ម្នាក់ ត្រូវ បាន សមត្ថកិច្ច នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល នៃ ស្នងការដ្ឋាន នគរបាល ខេត្ត កំពង់ធំ ធ្វើ ការឃាត់ខ្លូន នៅថ្ងៃទី១២ ខែ កក្កដា ឆ្នាំ ២០២៥ ម៉ោង១០នឹង២០នាទី បន្ទាប់ ពី ជនសង្ស័យ បន្លំ លួច លុយ និងទូរស័ព្ទ របស់ជនរងគ្រោះឈ្មោះ ទេព លីតា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន  នៅចំណុចកែងលក់បបរក្បែរវត្តធម្មយុត្តិស្ថិតនៅភូមិកំពង់រទេះសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ខណៈ ជនរងគ្រោះ កំពុង ដួល ម៉ូតូ ត្រូវការអ្នកជួយ ។  

ជនសង្ស័យឈ្មោះ ហេង សុខហឿន ហៅ ( កាកា ,  រ៉ូហ្សា) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែនខេត្តកំពង់ធំ និងវត្ថុតាងចាប់យករួមមានដូចខាងក្រោម៖

១.លុយដុល្លារ ១០០$

២.ទូរស័ព្ទ០១គ្រឿងម៉ាក IPHONE 11ឡើង16 ពណ៌ ខៀវ ហើយសមត្ថកិច្ចយើងបានប្រគល់សម្ភារៈវត្ថុតាងជូនទៅជនរងគ្រោះវិញ។ 

សមត្ថកិច្ច នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល នៃ ស្នងការដ្ឋាន នគរបាល ខេត្ត កំពង់ធំ កំពុង កសាង សំណុំ រឿង ដេីម្បី បញ្ជូន ជនសង្ស័យ ទៅ អយ្យការ អម សាលា ដំបូង ខេត្ត កំពង់ ធំ ចាត់ការ បន្តតាមនិតិវិធីច្បាប់ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print